ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ធុន​ធ្ងន់​ដឹក​ជី​ម្ចាស់​បើក​ងោក​មួយ​ភាំង​ចុះ​ដេក​ក្នុង​ប្រឡាយ​

13 ឆ្នាំ មុន

​ខេត្ត​កំពង់ឆ្នាំង ៖ រថយន្ត​ធុន​ធ្ងន់​​ដឹកជី​មួយ​គ្រឿង​​បាន​ធ្លាក់​ចេញ​​ពី​ផ្លូវ​ចុះ​​ទៅ​ប្រាស់​ដេក​ក្នុង​​ប្រឡាយ​ទឹក​កាល​ពីវេលា​ម៉ោង​១១​​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៣ សីហា នៅតាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៥ ត្រង់​ចំណុច​​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ​ស្រុក​រលា​ប្អៀរ ខណៈ​ដែល​​អ្នក​បើក​បរ​ងងុយ​​ដេក​ងោក​​មួយ​ភាំង ។ ​ទោះ​បី​យ៉ាង​​ណា​មិន​មាន​នរណា​​​ម្នាក់​រង​របួស​ក្នុង​ហេតុ​ការណ៍​នោះ​ទេ ។

​តាម​មន្ត្រី​ប៉ូលិស​​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​​ដល់​កន្លែង​កើតហេតុ​​​ឱ្យ​ដឹង​ថា ​រថយន្តដែល​​ក្រឡាប់​​ធ្លាក់​ប្រឡាយ​​​នោះ​ម៉ាក​ហ៊្វុយ​ហ្សូ ​​ដឹក​ជី​​​យ៉ាង​ពេញ​​ចេញ​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ប៉ុន្តែ​​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​​មិន​ដឹងជា​​យ៉ាង​ម៉េច​ ស្រាប់តែ​​រេ​ចង្កូត​ចេញពី​​ផ្លូវ​ធ្លាក់​​​ទៅ​ខាង​ស្តាំ​​ដៃ​ ក្រឡាប់​​ប្រាស់​ដេក​​ក្នុង​ប្រឡាយ​​តែម្តង ។ តាម​ការ​ពិនិត្យ​​របស់​ប៉ូលិស​​​សន្និ​ដ្ឋាន​ថា អ្នក​បើក​​​រថយន្ត​អាច​​នឹង​​ងោក ទើប​បណ្តាល​ឱ្យ​ធ្លាក់​ចេញពី​ថ្នល់​​បែប​នេះ ។ ក្រោយ​​ពេល​កើត​ហេតុ​ម្ចាស់​​រថយន្ត​​បាន​ហៅ​ឡាន​ស្ទូច បន្ត​ដំណើរ​​ទៅ​មុខ​ទៀត​ដោយ​មិន​រំខាន​​​ដល់​សមត្ថ​កិច្ច​​​ឡើយ ៕