ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​​ដឹក​ជី​​​អ្នកបើក​ងោក​មួយ​ភាំង​​ចុះ​ដេក​​ក្នុង​ប្រឡាយ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ​៖ រថយន្តធុន​ធ្ងន់​ដឹកជី​​​មួយ​គ្រឿង​​បានធ្លាក់​ចេញ​ពីផ្លូវ​​​ចុះទៅ​ប្រះ​ខ្លួន​ដេក​ក្នុង​​ប្រឡាយ​ទឹក​ កាល​ពី​វេលម៉ោង​​១១និង​​៥០​នាទី​យប់​ថ្ងៃទី​​២៣ សីហា ​នៅតាម​បណ្តោយ​ផ្លូវ​​​ជាតិ​លេខ​​​៥ ត្រង់​ចំណុច​​ភូមិថ្មី ឃុំ​ជ្រៃបាក់ ស្រុក​រលា​ប្អៀរ​ ខណៈ​​​ដែល​អ្នកបើក​​បរ​ងោក​មួយ​ភាំង​ តែ​ទោះ​យ៉ាងណា​​មិនមាន​អ្នក​រង​របួស​​ក្នុង​ហេតុ​​ការណ៍​នេះ​ទេ ។

តាមមន្ត្រី​ប៉ូលិស​ដែលបាន​ចុះ​​ទៅពិនិត្យ​​ដល់​កន្លែង​កើតហេតុ​​បាន​និយាយ​ថា រថយន្តដែល​​ក្រឡាប់​ធ្លាក់​ប្រឡាយ​​នោះ​ម៉ាក​ហ៊្វុយហ្សូ ដឹក​ជី​ចេញ​ពីភ្នំពេញ​​ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយមានជ័យ​ ប៉ុន្តែ​ពេល​មក​ដល់​​​​ចំណុច​​​កើត​ហេតុ​​ក៏​ស្រាប់​តែ​រេ​ចង្កូត​​ចេញ​ពីផ្លូវ​​ទៅខាង​ស្តាំ​​ដៃបណ្តាល​ឱ្យ​ក្រឡាប់​​​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​តែម្តង ។ តាម​ការ​ពិនិត្យ​​របស់​ប៉ូលិស​​សន្និដ្ឋាន​​​ថា ករណីនេះ​​​អាច​ដោយ​សារ​អ្នកបើក​​​បរ​ងោក​​មួយ​ភាំង​ទើប​បណ្តាល​ឱ្យ​ធ្លាក់​ចេញ​ពីថ្នល់​​បែប​នេះ ប៉ុន្តែ​សំណាង​​ល្អ​​មិនមាន​​អ្នក​រង​គ្រោះ​ថ្នាក់​ក្នុង​ហេតុ​ការណ៍​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​​​ម្ចាស់​រថយន្ត​​បាន​ហៅ​​រថយន្ត​​ស្ទូច​មក​ស្ទូច​​ដាក់លើ​ផ្លូវ​​រួច​បន្ត​ដំណើរ​ទៅមុខ​បាត់​ ៕