ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ និង​ជប៉ុន​​ពិភាក្សា​​គ្នា​ពីសន្តិសុខ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

13 ឆ្នាំ មុន

នាយ​សេនា​ធិការ​កងកម្លាំង​​ស្វ័យការពារ​​​ ជប៉ុន​​លោកស៊ី​ហ្សឺរូ ​អីុវ៉ា​សាគី ​កាលពី​ថ្ងៃទី​២៣ ​សីហា ​បានទៅកាន់​មន្ទីរ​ប៉ង់​តាហ្គោន ​​ដើម្បី​​​ពិភាក្សា​ជាមួយ​សម​ភាគី​​អាេមរិក​ លោក MARTIN DEMPSEY បីបញ្ហា​សន្តិសុខ​​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិក​ ហើយពង្រឹង​​សម្ព័ន្ធភាព​​​រវាង​កង​ទ័ពទាំង២ ក្រោយ​ការកើនឡើង​នៃភាព​តានតឹង​ក្នុងសមុទ្រ​ចិនខាង​កើត ។

​យោង​តាម​​សេចក្តីប្រកាស​ជាផ្លូវការ​មួយថា លោក​ DEMPSEY និង​លោក​អីុវ៉ាសាគី ​បាន​អះ​អាង​​ជាថ្មី​​ពី​សារសំខាន់​នៃសម្ព័ន្ធ​ភាព​រវាង​អាេមរិក​ និងជប៉ុន​ចំពោះ​សន្តិសុខ​​របស់​ប្រទេស​ទាំង២ ព្រមទាំង​ដើម្បីសន្តិភាព​ ស្ថិរភាព និង​ភាព​រុង​រឿងនៃសេដ្ឋ​កិច្ច​តំបន់​អាស៊ីប៉ាស៊ីហ្វិក ។នាពេល​ថ្មីៗ​នេះ ភាពតានតឹង​មាន​ការកើន​ឡើង​រវាងចិន និងជប៉ុន លើ​រឿង​​ប្រជុំ​កោះ DIAOYU ជប៉ុន​ហៅ​ប្រជុំ​​កោះ​សេន កាគូ ​​ហើយ​​កងទ័ព​​ជប៉ុន​ និងកង​ម៉ារីនអាមេរិក​មាន​វត្ត​មាន​រួមគ្នា​នៅភាគ​ខាង​លិច នៃមហា​សមុទ្រ​​ប៉ាស៊ីហ្វិក​ ដើម្បី​ធ្វើសម​យុទ្ធ​​យោធា​រួម​រយៈ​ពេល​១​ខែមួយ ។

ក្នុងសន្និសីទ​​សារព័ត៌មាន​លោក DEMPSEY ថ្លែង​ថា លោក​បាន​ពិភាក្សា ពីសម​យុទ្ធ​នោះ​ជាមួយ​លោកអ៊ីវ៉ា សាគី ​ដោយ​អះអាងថា កិច្ច​សហប្រតិបត្តិ​ការ​រវាងប្រទេស ​ទាំង២ ពុំ​មែន​កម្រិត​ត្រឹមតែ​វិស័យ​សមុទ្រ​​មួយនោះឡើយ  ៕