រាជធានីភ្នំពេញ ៖ មន្ត្រីយោធាភូមិភាគពិសេសម្នាក់កំពុងជិះម៉ូតូតាមផ្លូវត្រូវបានរថយន្តរបស់ក្រុមហ៊ុនម្សៅមីមួយគ្រឿងបុកពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសបាក់ភ្លៅឆ្វេងយ៉ាងធ្ងន់ធ្ងរ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំដោយរថយន្តកិន និងអូសជាង១០ម៉ែត្រ ហើយក្រោយពេលកើតហេតុអ្នកបើករថយន្តនោះបានព្យាយាមរត់ដែរ តែត្រូវប្រជាពលរដ្ឋជួយឃាត់ប្រគល់ឱ្យសមត្ថកិច្ច ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៣ សីហា ២០១២ នៅចំណុចផ្លូវបំបែកទំនប់សណ្តរស្ទឹង ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនរងគ្រោះមានឈ្មោះសាន់ កុសល ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធាភូមិភាគពិសេសមានទីលំនៅភូមិព្រែកដំណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ ជិះម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប៊ិច ។ ចំណែករថយន្តបង្កហេតុដែលបើកបុកគាត់ពីក្រោយនោះម៉ាកកាមរីគូទហើម ស៊េរីឆ្នាំ៩១ ពណ៌ខៀវ បើកដោយឈ្មោះយី សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទម្លាប់ ឃុំទម្លាប់ ស្រុកគីរីវង្ស ខេត្តតាកែវ ធ្វើដំណើរស្របទិសគ្នា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ