នាងម៉ារីយ៉ា សារ៉ាប៉ូវា កីឡាការិនីវាយកូនបាល់ ជនជាតិរុស្ស៊ី បានបដិសេធពាក្យចចាមអារ៉ាមទាក់ទិននឹងការរៀបអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយលោកសាសា វូយ៉ាស៊ីក ជាគូស្នេហ៍ រួមទាំងបញ្ជាក់ថា រឿងរ៉ាវខាងលើមិនមែនជាការពិត ។កីឡាការិនីវាយកូនបាល់លំដាប់ទី៣នៅលើពិភពលោក បានប្រកាសភ្ជាប់ពាក្យជាមួយលោក សាសា វូយ៉ាស៊ីក អតីតកីឡាករបាល់បោះ NBA ដែលធ្លាប់លេងឱ្យក្លិប LA Lakers និងក្លិប New Jersey Nets បច្ចុប្បន្នបានប្តូរឈ្មោះ Brooklyn Nets តាំងពីឆ្នាំ២០១០ ។ ទាំង២នាក់បានទទួលការរំពឹងទុកពីបណ្តាអ្នកសារព័ត៌មានថា នឹងរៀបការនៅក្នុងរដូវស្លឹកឈើជ្រុះ ។
កីឡាការិនីវាយកូនបាល់ដែលកំពុងទទួលចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្របុរសៗទូទៅ បានបង្ហើបឱ្យដឹងទាក់ទងនឹងពាក្យចចាមអារ៉ាមស្តីពីការលះបង់ព្រហ្មចារី រួមទាំងគូសបញ្ជាក់ថា រឿងរៀបការនោះមិនបានស្ថិតក្នុងគោលគំនិតរបស់ខ្លួនឡើយ។
នាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា អាយុ២៥ឆ្នាំ បានថ្លែងដូច្នេះថា «ដំណឹងនេះលេចឮចេញពីកន្លែងណា? ខ្ញុំយល់ថាជាព័ត៌មានចាប់កកើតពីការនិយាយពីមាត់មួយទៅមាត់មួយ ហើយមនុស្សគ្រប់រូបក៏ជឿជាក់លើសម្តីនោះ» ៕


ចែករំលែកព័តមាននេះ