ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​នេ​ប៉ាល់ខាំ​ពស់​វែក​ដំបូក​ងាប់​ខឹង​លោត​​បុក​ជើង​

13 ឆ្នាំ មុន

បុរស​ម្នាក់​​ខាំ​ពស់​វែក​ដំបូក​បណ្តាល​ឱ្យ​ងាប់​ ព្រោះ​ខឹង​ពស់​ពិស​​នោះ​លោត​ខាំ​ជើង​របស់​ខ្លួន​ ។​យោង​តាម​​កា​សែត​ប្រចាំ​​ថ្ងៃ​ អាន់​ណា​ពូ​រ៉ា​ណា ប៉ុស្តិ៍ របស់​នេ​ប៉ាល់​បញ្ជាក់​​ថា លោក​ម៉ូហា​ម៉េដ ​សាល​ម៉ូ មី​យ៉ា ​ជន​ជាតិ​នេ​ប៉ាល់​ អាយុ​៥៥​ឆ្នាំ បាន​ដេញ​ចាប់​ពស់​​វែក​ដំបូក​មួយ​ក្បាល​ ក្រោយ​ពី​វា​​​លោត​​​បុក​ជើង​​របស់​លោក​​ពេល​​កំពុង​​ដើរ​នៅ​វាល​ស្រែ ក្នុង​ភូមិ​មួយ​​​ឆ្ងាយ​ពី​ទី​ក្រុងកាត់​ម៉ាន់​ឌូ​ នៅ​ភាគ​ខាង​កើត​ឆៀង​ខាង​​ត្បូង​​ប្រហែល​២០០​គីឡូ​ម៉ែត្រ​ កាល​ពី​ថ្ងៃ​ទី​២១ សីហា ​​។ ពេល​ដេញ​ចាប់​ពស់​នោះ​បានហើយ ​លោក​មី​យ៉ា ក៏​​​ខាំ​វា​រហូត​ដល់​​​ងាប់ ។

លោក​មី​យ៉ា ​​បញ្ជាក់​ថា «​ខ្ញុំ​​គួរតែ​​​សម្លាប់​វា​ដោយ​ការ​ចាក់ ឬ​វាយ​នឹង​ឈើ ​ប៉ុន្តែ​​ខ្ញុំ​ក៏​​សម្រេច​ចិត្ត​​ប្រើ​ធ្មេញ​ជំនួស ព្រោះ​វា​ធ្វើ​ឱ្យ​ខ្ញុំ​ខឹង»។
​​លោក នី​រ៉ាច សាហ៊ី សមត្ថកិច្ច​​ប៉ូលិស​នៅ​ក្នុង​​តំបន់ ​​ឱ្យ​ដឹង​ថា លោក​មី​យ៉ា​ ត្រូវ​បញ្ជូន​​ទៅ​ព្យាបាល​​​នៅ​មណ្ឌល​សុខ​ភាព​ក្នុង​ភូមិ​ ​ព្រោះ​រង​របួស​​ តែ​មិន​ធ្ងន់​ទេ​ ។ លោក​​​​​មិនជាប់​​​ចោទ​ពី​បទ​សម្លាប់​​ពស់​​​វែក​​ដំបូក​ដែល​ស្ថិត​នៅ​ក្នុង​អម្បូរ​​ពស់​​​ជិត​ផុត​ពូជ​​​​តាម​ច្បាប់​របស់​នេ​ប៉ាល់ទេ​ ៕