ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅអូស្ត្រា​លី​​ចេញ​ច្បាប់​ហាម​លក់​បារី​ដល់​ប្រជា​ជន​​កើត​ក្រោយ​ឆ្នាំ​2000

13 ឆ្នាំ មុន

រដ្ឋ​​តា​ស្មា​នី (Tasmania) របស់​អូស្ត្រាលី​​បាន​ពិចារណា​​ដាក់​បម្រាម​លក់​បារី​ដល់​ប្រ​ជា​ជន​​ដែល​ចាប់​កំណើត​​ក្រោយ​ឆ្នាំ​២០០០​ ដោយ​ចាត់​ទុក​ថា​ជា​កិច្ច​​ខំ​ប្រឹង​ប្រែង​​របស់​រដ្ឋ​បាល​​ថ្នាក់​​តំបន់​របស់​អូស្ត្រា​លី ក្នុង​ការ​បង្កើត​​បរិស្ថាន​​គ្មាន​បារី​ក្នុង​ពេ​ល​អនាគត ។
​នៅ​ក្នុង​របាយ​ការណ៍​​បញ្ជាក់​ថា សភា​ក្នុង​រដ្ឋ​​តា​ស្មា​នី​បាន​ផ្តល់​សំឡេង​​ជា​ឯកច្ឆន្ទ​​​លើ​សំណើ​​របស់​​លោក​អាយ​វេន ឌីន ជា​សមាជិក​សភា ។ បម្រាម​​នេះ​អនុវត្ត​​ទៅ​លើ​បុគ្គល​ដែល​កើត​​​ក្រោយ​​ឆ្នាំ​២០០០ទាំង​អស់ ​នឹង​ចូល​ជា​ធរ​មាន​​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការចាប់​​ពី​ឆ្នាំ​២០១៨ ឬ​រយៈ​ពេល​៦​ឆ្នាំ​ខាង​មុខ ។

នេះ​ជា​លើក​ដំបូង​នៅ​លើ​សាកល​លោក​​ដែល​ការ​ហាម​លក់​បារី​ដោយ​វិធី​សាស្ត្រ​ឈរ​​លើ​ឆ្នាំ​កំណើត​​របស់​អ្នក​ប្រើ​ប្រាស់​ ។ តាម​​របាយ​ការណ៍​​ថា មាន​ប្រទេស​ជា​ច្រើន​ដូច​ជា​ សិង្ហ​បុរី​ និង​ហ្វាំង​ឡង់​ កំពុង​​​​ពិភាក្សា​​ពី​ដំណើរ​ការ​ក្នុង​ការ​អនុវត្ត​​បទ​ដ្ឋាន​​នោះ​​​ដូច​គ្នា​​ ។
លោក អាយ​វេន ឌីន សមាជិក​សភាដែល​ជា​ម្ចាស់​គោល​គំនិត​នោះ​ បង្ហើប​ឱ្យ​ដឹង​ថា «​បទ​ដ្ឋាន​នេះ​នឹង​ការ​ពារ​មិន​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​ក្លាយ​ជា​ទាសករ​​របស់​បារី ។ 

ពួក​យើង​ជា​មនុស្ស​​សម័យ​ថ្មី​ដែល​រួច​ផុត​​ពី​គំនាប​ផលិត​ផល​ថ្នាំ​ជក់​ទាំង​ស្រុង» ។
ជំហរ​របស់​អាជ្ញា​ធរ​ក្នុង​រដ្ឋ​​តា​ស្មា​នី កើត​មាន​រយៈ​​ពេល​តែ​១​សប្តាហ៍ ក្រោយ​ពី​តុលាការ​អូស្ត្រា​លី​សម្រេច​លុប​ចោល​បណ្តឹង​​របស់​តំណាង​​ក្រុមហ៊ុន​ផលិត​បារី​ជា​ច្រើន​នាក់ ដែល​ស្នើ​សុំ​ដល់​អាជ្ញា​ធរ​លុប​ចោល​បទ​ដ្ឋាន​​ដ៏​តឹង​រ៉ឹង​​ ដោយ​បញ្ជាក់​ថា ត្រូវ​លក់​ផលិត​ផល​ថ្នាំ​ជក់​​ក្នុង​កញ្ចប់​លាត​​គ្មាន​ស្លាក​យី​ហោ​ទំនិញ​របស់​អ្នក​ផលិត​ ឬ​ការ​ឃោសនា​ផ្សព្វ​ផ្សាយ ។

បច្ចុប្បន្ន​រដ្ឋ​តា​ស្មា​នី ចាត់​ទុក​​ថា​​ជា​រដ្ឋ​ដែល​មាន​អត្រា​​អ្នក​​ជក់​បារី​​​ខ្ពស់​បំផុត​​នៅ​អូស្ត្រា​លី ដោយ​ទិន្ន័យ​របស់​អាជ្ញា​ធរ​​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ជាង​១​ភាគ​៤​នៃ​ប្រជា​ជន​នៅ​ក្នុង​រដ្ឋ​​ក្លាយ​ជា​ទាសករ​របស់​បារី ៕