ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ឪពុក​ម្តាយ​មិន​ដណ្តឹង​​​ប្រពន្ធ​ឱ្យ​លោត​ទឹក​សម្លាប់​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​កំពត ៖​ បុរស​ម្នាក់​​ជា​​និស្សិត​ដែល​រៀន​សូត្រ​​ចេះ​ដឹង​ដែរ​ តែ​បែរ​ជា​គិត​ខ្លី​​មក​លោត​ទឹក​សម្លាប់​ខ្លួន​​នៅ​លើ​ស្ពាន​ព្រែក​កំពង់​បាយ ​កាល​ពី​វេលា​ម៉ោង​​១​និង​១០​នាទី​រសៀល​​ថ្ងៃទី​២៤ សីហា ស្ថិត​នៅ​​ភូមិ​​កំពុង​បាយ​ខាង​ជើង សង្កាត់​​កំពង​បាយ ក្រុង​កំពត ​ដោយ​សារ​ខឹង​នឹង​ឪពុក​ម្តា​យ​​មិន​​ដណ្តឹង​​​ប្រពន្ធ​​ឱ្យ ។​

​បុរស​គិត​ខ្លី​ខាងលើ​ឈ្មោះ​​​មៀ ភារៈ ហៅ​ល័ក្ខ ​អាយុ​២៣​ឆ្នាំ ជា​​និស្សិត​​ឆ្នាំ​ទី​១ មាន​លំនៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សី​​ស្រុក​ខាង​​កើត ស្រុក​កំពង់​ត្រាច ​បច្ចុ​ប្បន្ន​​មក​ស្នាក់​នៅ​​​វត្ត​ក្នុង​ក្រុង​កំពត​ ដើម្បី​​រៀន​សូត្រ​ ។ ការ​លោត​ទឹក​​ប៉ង​សម្លាប់​ខ្លួន​នេះ​មិន​បាន​សម្រេច​ទេ ដោយ​សារ​ខ្លួន​​ចេះ​ហែល​ទឹក​​ និង​ត្រូវ​​​បាន​គេ​ជួយ​សង្គ្រោះ​​ទាន់ ។ តាម​ប្រភព​ព័ត៌​មាន​​នៅ​កន្លែង​​កើត​ហេតុ​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​បុរស​ខាង​លើ​លោត​ទឹក​​ប៉ង​សម្លាប់​ខ្លួន ព្រោះ​​ខឹង​នឹង​ឪពុក​​ម្តាយ​មិន​ដណ្តឹង​​ប្រពន្ធ​ឱ្យ​ ។ ពិត​ជា​ល្ងង់​ណាស់​​គ្រាន់តែ​រឿង​ប៉ុណ្ណឹង​​សោះ​ចង់​សម្លាប​់ខ្លួន​​ទៅហើយ ជា​យុវ​វ័យ​កំពុង​សិក្សា​មិន​គួរ​យក​រឿង​ស្នេហា​​​មក​បំផ្លាញ​​អនាគត​យ៉ាង​នេះ​សោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕