ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ជ្រុល​បុក​គូទ​រថយន្តឡិចស៊ីស​ពី​ក្រោយ​របួស​ធ្ងន់​២​នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ឌុបគ្នា​​ចេញពី​មជ្ឈ​មណ្ឌល​​កោះ​ពេជ្រ ​​ក្នុង​ល្បឿន​លឿន​​ដល់​​កែង​​ផ្លូវសុធារស​ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ក៏​​ជ្រុល​​ទៅ​បុក​​​គូទ​រថយន្ត​ជន​ជាតិ​កូរ៉េ​ពី​ក្រោយ​​ពេញ​ទំហឹង​ បណ្តាលឱ្យ​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​​កាល់​ម៉ែត ដើម្បី​សង្គ្រោះ កាល​ពីវេលា​​ម៉ោង​​៨​យប់​ថ្ងៃទី​២៣ សីហា ២០១២ ។

យុវជនដែល​ជិះ​​ម៉ូតូ​បុក​គូទ​រថយន្ត​ម្នាក់​ឈ្មោះ​ស៊ុំ ស៊ីវ័ន្ត ​អាយុ​១៩​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌ​មាន​ជ័យ ​និង​ម្នាក់​ទៀត​ឈ្មោះ​គង់ ចន្ថា ​​អាយុ​២១​ឆ្នាំ ។ ​អ្នក​ទាំង​ពីរ​​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌ខ្មៅ​ ស៊េរី​២០១២ ។  បន្ទាប់​ពី​កើតហេតុ​​​នគរបាល​មូល​ដ្ឋាន​​​សហ​ការ​ជា​មួយ​នគរបាល​ក្រុង​​​យក​រថយន្ត​ និង​​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕