ខេត្តកំពត ៖ រថយន្តសាំងយ៉ុង ពណ៌លឿង ដឹកអ្នកដំណើរមួយគ្រឿងបានបុកគ្នាជាមួយរថយន្តកូរ៉េ ចំណុះ២តោនកន្លះ ខណៈបើកបរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២១ សីហា នៅលើដងផ្លូវជាតិលេខ៣១ ត្រង់ចំណុចភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច តែសំណាងល្អពុំបណ្តាលឱ្យនរណាម្នាក់រងរបួសនោះឡើយ ។
លោកទុំ ទិត្យ នគរបាលទទួលបន្ទុកផ្នែកចរាចរណ៍ស្រុកកំពង់ត្រាច បាននិយាយថា រថយន្តម៉ាកសាំងយ៉ុង មានអ្នកដំណើរជិះជាង១០នាក់ បើកតាមបណ្តោយផ្លូវជាតិលេខ៣១ ពីជើងទៅត្បូង ចំណែករថយន្តកូរ៉េដឹកដូងចំណុះ២តោនកន្លះ បើកបញ្ច្រាសទិសគ្នាពីត្បូងទៅជើង ។លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តទាំងពីរគ្រឿងបានបុកគ្នាប្រាវតែម្តង បណ្តាលឱ្យរថយន្តសាំងយ៉ុងរងការខូចខាតផ្នែកខាងមុខ តែអ្នកជិះនៅក្នុងរថយន្តមិនមែនរងរបួសនោះទេ ។ ដោយឡែករថយន្តកូរ៉េដឹកដូងពុំរងការខូចខាតបើកទៅមុខបន្តទៀតគេចខ្លួនបាត់ស្រមោល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ