រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការការបោះឆ្នោតលោកអុឹម សួស្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១១ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតអញ្ជើញទៅ
ចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅចាប់ពីថ្ងៃ១ កញ្ញា រហូតដល់ថ្ងៃ១២ តុលា ឆ្នាំ២០១២ខាងមុខនេះ ។
ការអំពាវនាវរបស់លោកអ៊ឹម សួស្តី នៅពេលនេះបានធ្វើឡើងនៅថ្ងៃទី២៣ សីហា ២០១២ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការងារពិនិត្យ បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ ជូនដល់តំណាងក្រសួងស្ថាប័នរដ្ឋ នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិរៀបចំការការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ក្នុងបរិវេណក្រសួងមហាផ្ទៃ ។
តាមការប៉ាន់ស្មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប មានប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលមានឈ្មោះបោះឆ្នោតថ្មីប្រមាណ៦១៩.៦៣០នាក់ ត្រូវចុះឈ្មោះថ្មី និងឈ្មោះខ្មោចចំនួន១៤១.៤៦៧ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ នៅក្នុងឱកាសនោះលោកអ៊ឹម សួស្តី ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នរដ្ឋ និងស្ថាប័នពាក់ពន្ធ័ជួយបំផុសប្រជាពលរដ្ឋដែលមានគ្រប់អាយុ បោះឆ្នោតទៅចុះឈ្មោះបោះឆ្នោត និងអញ្ជើញទៅពិនិត្យនើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ក៏ដូចជាមន្ត្រីរាជការដែលមានឈ្មោះស្ទួនក្នុងបញ្ជីត្រូវ ទៅលុបឈ្មោះក្នុងបញ្ជីមានឈ្មោះស្ទួនទុកឈ្មោះតែមួយ ។ លោកបន្តទៀថា បញ្ជីឈ្មោះបោះឆ្នោតចំនួន៨០% ដែលទទួលយកជាការបានគ.ជ.ប ខិតខំធ្វើឲ្យបានស្អាតនៅថ្ងៃខាងមុខ ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតំាងអ្នកតំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទី ២៨ កក្កដា ២០១៣ខាងមុខ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ