បុរសឈ្មោះណាវ ខាម មេរត់ពន្ធគ្រឿងញៀនម្នាក់សង្ស័យថា ជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់នាវិកចិន១៣នាក់ កាលពីថ្ងៃទី៥ តុលា ២០១១ ត្រូវបានគេនាំមកសួរចម្លើយ ។ការសួរចម្លើយជននេះរៀបចំធ្វើឡើងដោយយោធាព្រមទាំងប៉ូលិសចិន និងភូមា នៅទីក្រុងគុនមិញ ទីប្រជុំជននៃខេត្តយុនណាន់ ភាគនិរតី ចិន ។
ក្រុមយោធា និងប៉ូលិសភូមាមួយក្រុមបានមកដល់ក្រុងគុនមិញ កាលពីថ្ងៃទី២២ សីហា កន្លងមកនេះ តាមការអញ្ជើញរបស់ក្រសួងសន្តិសុខសាធារណៈចិន ដើម្បីមកសួរចម្លើយណាវខាម ដែលជាប់សង្ស័យក្នុងរឿងសម្លាប់មនុស្សតាមដងទន្លេមេគង្គ ៕
ចែករំលែកព័តមាននេះ