រាជធានីភ្នំពេញ ៖ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនាវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១២នេះ បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ នឹងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងរបាយការណ៍ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ
៣-បញ្ហាផ្សេងៗ
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ