លោកម៉ាកដូ និងក្រុមគ្រួសារត្រូវវិហារសេនមែរី ក្នុងទីក្រុងភូលបូរ៉ូ ប្រទេសអង់គ្លេសចេញបញ្ជាឱ្យវាយស្លាកឈ្មោះផ្នូរសពរបស់ម្តាយចោល ដោយសារស្លាកនោះស្អាតលើសគេ និងមានឆ្លាក់ផ្កាកុលាបដល់ទៅ៣ទង ខុសពីផ្នូរដទៃទៀតមានតែមួយទង ។
បញ្ជានោះកំណត់ឱ្យបំផ្លាញស្លាកផ្នូរចោលក្នុងរយៈពេល២៤ម៉ោង ដូច្នេះហើយលោកម៉ាកបានប្រើញញួរវាយចេញដោយខ្លួនឯង ព្រោះមានរយៈពេលខ្លី ប្រសិនបើមិនប្រតិបត្តិតាមអាចខុសច្បាប់ ។
លោកម៉ាកបញ្ជាក់ថា បទបញ្ជានោះអយុត្តិធម៌បំផុតសម្រាប់រូបលោក និងក្រុមគ្រួសារ បើពិនិត្យមើលផ្នូរសពផ្សេងទៀត គឺជារឿងមិនសក្តិសម ព្រោះផ្នូរសពខ្លះមានពណ៌ខ្មៅ ប៉ុន្តែមិនបញ្ជាឱ្យរុះរើ ឬសង់ថ្មីទេ ។ សម្រាប់បទបញ្ជានេះធ្វើឱ្យលោកខាតបង់ប្រាក់ក្នុងការសង់ស្លាកផ្នូរសពថ្មីរបស់ម្តាយខ្លួន ៕



ចែករំលែកព័តមាននេះ