សារព័ត៌មានរបស់ថៃផ្សាយឱ្យដឹងថា ភ្ញៀវទេសចរ និងអ្នកខេត្តអាងថង រួមទាំងអ្នកខេត្តជិតខាងបាននាំគ្នាទៅគោរពបូជាព្រះពុទ្ធរូបខ្នាតធំនៅឯវត្តពីនិចធម្មសារ ក្នុងស្រុកប៉ាម៉ូក ខេត្តអាងថង ហើយចាប់អារម្មណ៍យ៉ាងខ្លាំងដោយឃើញមានឃ្មុំធ្វើសំបុកនៅបរិវេណខាងក្រោមចង្ការបស់ព្រះពុទ្ធរូបមានលក្ខណៈដូចគ្នានឹងប្រជ្រុយដ៏ធំ ។
អ្នកស្រីកែវ មុនី ចន្ទអ៊ូរ៉ៃដាំរុង អាយុ៦២ឆ្នាំ ជាអ្នករស់នៅក្បែរវត្តនោះឱ្យដឹងថា គាត់មិនធ្លាប់ឃើញឃ្មុំធ្វើសំបុកលក្ខណៈចម្លែកបែបនេះ ទេ ។ អ្នកស្រុកមានជំនឿថា ដោយសារតែភាពសក្តិសិទ្ធិរបស់ព្រះពុទ្ធទើបឃ្មុំមកធ្វើសំបុកនៅក្រោមចង្កា ព្រោះគ្មាននរណាម្នាក់ហ៊ានបំផ្លិចបំផ្លាញ ៕
ចែករំលែកព័តមាននេះ