ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន​របស់​ NASA បាញ់​ឡា​ស៊ែរ​ដាក់​ដុំ​ថ្ម​ភព​អង្គារ​​

13 ឆ្នាំ មុន

AP ផ្សាយ​ថា យាន​ស្រាវ​ជ្រាវ​អវ​កាស​ឃ័រ​រៀស​ សីុ​ទី (Curiosity) របស់​អង្គ​ការ​អវ​កាស​សហ​រដ្ឋ​អាមេរិក​ (NASA) បាន​បាញ់​កាំ​រស្មីឡា​ស៊ែរ​ កម្លាំង​ខ្លាំង​ទៅលើ​ដុំ​ថ្ម​មួយ​ដុំ​ដំបូង​នៅ​លើ​ភព​ព្រះ​អង្គារ​រហូត​ក្លាយ​ជា​ចំហាយ​ដើម្បី​ពិសោធន៍​លើ​ផ្នែក​វិទ្យា​សាស្ត្រ​ ។

កាំ​រស្មី​ឆេម​ខេម​មាន​កម្លាំង​ជាង​១​លាន​វ៉ាត់​ត្រូវ​បាញ់​ចេញ​ពី​បំពង់​ដែល​ភ្ជាប់​នៅ​លើ​យាន​ Curiosity  មាន​រយៈ​ចម្ងាយ​ពី​ដុំ​ថ្ម​ប្រហែល​២,៥​ម៉ែត្រ​ ប្រហែល​៣០​ចំណុច​ក្នុង​រយៈ​ពេល​១០​វិនាទី​ បង្កើត​ជា​រណ្តៅ​ឆេះ​ទំហំ​តូច​ ។ភារកិច្ច​នោះ​អ្នក​វិទ្យា​សាស្ត្រ​សង្ឃឹម​ថា នឹង​បាន​ដឹង​​ពី​ធាតុ​ផ្សំ​ផ្នែក​គីមី​របស់​ដុំ​ថ្ម​ថា ធ្លាប់​មាន​ស្ថាន​ភាព​បរិស្ថាន​បង្ក​ភាព​​ងាយ​ស្រួល​ដល់​វត្ថុ​មាន​ជីវិត​ ឬ​អត់​ ? នោះ​ជា​ការ​សាក​ល្បង​គម្រូ​របស់​ប្រព័ន្ធ​ពន្លឺ​ឡា​ស៊ែរ​ ៕