ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​អាវ​ទ្រនាប់​រឹតក​បុរស​ចំណាស់​​ស្លាប់​ព្រោះ​សុំ​​លុយ​ទិញ​​ស្រាមិន​បា​ន​

13 ឆ្នាំ មុន

អាជ្ញា​ធរ​​​នៅ​ភាគ​ខាង​កើត​​តំបន់​​ស៊ី​បេ​រី ប្រទេស​​រុស្ស៊ី បាន​​ឱ្យ​ដឹង​ថា ស្ត្រី​អាយុ​២៦​ឆ្នាំ​ម្នាក់ នៅ​ទី​ក្រុង​​សាកា​មេន ស្ថិត​នៅ​ក្បែរ​ព្រំ​ដែន​ប្រទេស​​ម៉ុង​ហ្គោ​លី ត្រូវ​​ក្រុម​ស៊ើប​អង្កេតរក​ឃើញ​​​ថា នាងបាន​​​ធ្វើ​ឃាត​​បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​ក្នុង​តំបន់​កើត​ហេតុ ដោយ​ប្រើ​អាវ​ទ្រនាប់​​​រឹត​ក​ ។

ក្រុម​ស៊ើប​អង្កេត​​​រុស្ស៊ី​​បញ្ជាក់​ថា ហេតុការណ៍​កើត​ឡើង​កាល​ពី​ល្ងាច​​ថ្ងៃ​មួយ​ក្នុង​ខែ​កក្កដា ​។ ស្រ្តី​​នោះ​ និង​គូ​ស្នេហ៍​​បាន​នាំ​គ្នា​ផឹក​ស្រា លុះ​​អស់​ស្រា​​ក៏​ហៅ​បុរស​ចំណាស់​​​​​អាយុ​៦៥​​ឆ្នាំ ​​សុំ​ប្រាក់​ដើម្បី​​ទិញ​ស្រាផឹក​បន្ត​ ។ ដោយ​សារ​ខឹង​បុរស​នោះ​​បដិសេធ​ នារី​ដៃ​ដល់​វាយ​គាត់​​ទៅ​លើ​ផ្ទៃ​មុខ រួមទាំង​ព្យាយាម​យក​​ដៃ​​ច្របាច់​ក ។ បន្ទាប់​​មក​នាង​ដោះ​អាវទ្រនាប់​របស់​ខ្លួន ​​​រឹត​​ក​បុរសនោះ​​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត​ ៕