កាលពីថ្ងៃចន្ទ ហ៊ុនអាស៊ីបានធ្លាក់ចុះវិញបន្ទាប់ពីកើនឡើងបានប៉ុន្មានថ្ងៃ ។ គួរបញ្ជាក់ថាផ្សារហ៊ុនអាស៊ីកើនកាលពីថ្ងៃអង្គារសប្តាហ៍មុនខណៈដែលក្រុមវិនិយោគិនរង់ចាំប្រមាញ់តួលេខសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុបក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីទិន្នន័យថ្មីមួយបង្ហាញថា បំណុលតំបន់ចាយលុយអឺរ៉ូកំពុងញាំញីដល់សកម្មភាពពាណិជ្ជកម្មទូទាំងសាកលលោក ។
សន្ទស្សន៍នៅផ្សារហ៊ុន FTSE CNBC Asia 100 ធ្លាក់ចុះ០,៤%មកនៅ៦.២១១,៧៥ ។ ចំណែកសន្ទស្សន៍នៅផ្សារហ៊ុន Nekkei បានកើនជាមធ្យមបើធៀបនឹងកាលពីពេលមុន ពោលគឺកើន០,៥%ដល់៩.២១០,៨១ ។ ក្រុមហ៊ុន Honda កើនបាន១,១%រហូតដល់៦សប្តាហ៍ខណៈដែលក្រុមហ៊ុន Mazda Motor កើន១%។ សន្ទស្សន៍នៅផ្សារហ៊ុនក្រុងសេអ៊ូលធ្លាក់ចុះកាលពីថ្ងៃចន្ទ ខណៈដែលក្រុមហ៊ុន Samsung Electronics ជួបនឹងការខាតបង់ប្រាក់ចំណេញរបស់ខ្លួន ។ ក្នុងនោះសន្ទស្សន៍ហ៊ុន KoreaComposite Stock Price (KOSPI) ធ្លាក់ចុះ០,២១%មកនៅ១.៩៤២,១៤ ។
ដោយឡែកសន្ទស្សន៍នៅផ្សារហ៊ុន S&P/ASX 200 របស់អូស្ត្រាលីវិញធ្លាក់ចុះ០,០៥%មកនៅ៤.៣៦៧,៨% ខណៈដែលសន្ទស្សន៍ហ៊ុន NZX 50 របស់នូវែលសេឡង់ធ្លាក់ចុះ០,៤%មកនៅ៣.៦៥៣,៣ ។ ស្របពេលជាមួយគ្នានេះដែរ សន្ទស្សន៍នៅផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងធ្លាក់ចុះ០,៧%មកនៅ១៩.៩៧១,៣១។ ចំណែកនៅឯចិនដីគោកឯណោះវិញ សន្ទស្សន៍ហ៊ុន Shanghai Composite ធ្លាក់ចុះ០,៩%មកនៅ២.០៩៦,៥ ៕
ចែករំលែកព័តមាននេះ