ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia នឹង​ធ្វើ​​ការ​ចាប់​រង្វាន់​ធំ​លើក​ចុង​ក្រោយ​​​រថយន្ត Chevrolet Spark ស៊េរី​ថ្មី !

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​ក្រុមហ៊ុន Nokia​ បាន​បង្កើត​កម្មវិធី​សំណាង​ពី Nokia ដែល​ចែក​ជូន​នូវ​សំណាង​ដ៏អស្ចារ្យជា​ច្រើនដល់​អតិថិជន​ដែល​បាន​គាំទ្រ​ និងជាវទូរស័ព្ទ Nokia ។ ដើម្បីឈ្នះ​រង្វាន់​ អតិថិជន​ទាំង​អស់អាច​ចូល​រួម​កម្មវិធី​សំណាង និងឈ្នះ​រង្វាន់ធំពី Nokia ! ​នៅក្នុង​កម្មវិធី​សំណាង​ពី Nokia អតិថិជន​គ្រាន់​តែជាវ​ទូរស័ព្ទម៉ូដែល Nokia 202, Nokia 300, Nokia X2-02, Nokia 302, Nokia C5-03 ឬ​ Nokia​ C5-06 ទទួលបានអាវភ្លៀង Nokia​ ចំនួន១​ឬជាវទូរស័ព្ទ​ Nokia 500 ​ទទួល​បានឆត្រ​ Nokia​ ចំនួន​១ភ្លាមៗ ព្រមទាំង​អាច​មាន​ឱកាស​ផ្សង​សំណាង​ឈ្នះរង្វាន់​ធំ​ដូច​ជា រថយន្ត​ Chevrolet​ Spark​ ស៊េរីថ្មីចំនួន​១​រង្វាន់ ឬម៉ូតូ​ Honda​ Dream​ F1​ ចំនួន​៥​រង្វាន់ ​ទូរ​ទស្សន៍​ LCD​ Panasonic​ 32​ អីុញ​ ចំនួន២០​ រង្វាន់​ និងទូរស័ព្ទដៃ​ Nokia​ 700​ ចំនួន​៥០​រង្វាន់។

​ជាពិសេស​នៅ​ដើម​ខែសំណាង​ខាង​មុខ​នេះ គឺនៅថ្ងៃទី២​​ កញ្ញា​ ឆ្នាំ២០១២ វេលាម៉ោង១១ ព្រឹកដល់ម៉ោង១រសៀល​ ក្រុមហ៊ុន​ Nokia​ នឹង​ធ្វើ​ការចាប់​រង្វាន់លើក​ចុង​ក្រោយ​នៅស្ថានីយ​ទូរ​ទស្សន៍ MyTV​ ដើម្បីស្វែង​រក​អ្នក​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់ធំ​រថយន្ត​ Chevrolet Spark ដ៏ទំនើប​១​រង្វាន់,​ ម៉ូតូ​ Honda​ Dream​ F1 ចំនួន​២ រង្វាន់, ទូរទស្សន៍ LCD Panasonic 32 អីុញ ១០រង្វាន់ និងទូរស័ព្ទ Nokia 700 ចំនួន​២៥ រង្វាន់ ។

សូមរួសរាន់​ឡើង!​ ជាវទូរស័ព្ទ​ Nokia​ ឲ្យ​បាន​មុន​ខែសំណាង​ខាង​មុខ​នេះ​ ដើម្បីឈ្នះ​រង្វាន់​ធំ​រថយន្ត​ Chevrolet Spark​ ដ៏ទំនើប​ក្នុងកម្ម​វិធី​ចាប់រង្វាន់លើកចុងក្រោយ​នាថ្ងៃទី២​​ កញ្ញា​ ឆ្នាំ ២០១២​នៅស្ថានីយទូរ​ទស្សន៍​ MyTV ។​សម្រាប់ព័ត៌មាន​បន្ថែម​សូមអាន​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​របស់ Nokia ដែលមាន​នៅតាម​ហាង​ទូរ​ស័ព្ទនានា ៕