រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រាបៀរអង្គរ បានធ្វើពិធីប្រគល់រង្វាន់ធំដល់អតិថិជនបីរូបដែលមានសំណាងឈ្នះរងា្វន់៥.០០០.០០០រៀលពីស្រាបៀរអង្គរកំប៉ុងនៅដេប៉ូចែកចាយរាជធានីភ្នំពេញ ។អតិថិជនទី១ បានទៅលើឈ្មោះទិត្យ ភារម្យភេទប្រុស អាយុ២៩ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៥៧Eo ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ គាត់បានជាវស្រាបៀរអង្គរកំប៉ុងចំនួន៥កេស នៅភូមិត្រពាំងដំរី ឃុំសែនដីស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃពុធទី១៥ សីហា ឆ្នាំ២០១២ ដើម្បីធ្វើពិធីជប់លៀងធម្មតាជាមួយមិត្ដភក្ដិ រួចក៏បានគាស់ត្រូវរង្វាន់ធំចំនួន៥.០០០.០០០រៀលតែម្ដង ។
អតិថិជនត្រូវរង្វាន់ទី២ បានទៅលើឈ្មោះស៊ូដាវីន ធ្វើការនៅក្រសួងផែនការ នាយកដ្ឋានគោលនយោបាយសហប្រតិបត្ដិការអន្ដរ ជាតិ ។គាត់បានជាវស្រាបៀរអង្គរចំនួន៥កំប៉ុង នៅថ្ងៃអាទិត្យទី១៩ សីហា ឆ្នាំ២០១២ ពិសាជាមួយបងប្អូនរួចក៏គាស់ត្រូវរងា្វន់ធំតែម្ដង ។
អតិថិជនត្រូវរង្វាន់ទី៣ បានទៅលើឈ្មោះសុខ បូរិន ភេទប្រុស អាយុ២៥ឆ្នាំ បុគ្គលិកបម្រើការនៅមេគង្គខនដូ ស្រុកកំណើតនៅខេត្ដកំពង់ស្ពឺ ។ គាត់បានជាវស្រាបៀរអង្គរកំប៉ុងចំនួន២កេស កាលពីថ្ងៃអាទិត្យទី១៩ សីហា ឆ្នាំ២០១២ ដើម្បីជប់លៀងធម្មតាជាមួយមិត្ដភក្ដិ រួចក៏បានត្រូវរង្វាន់ធំចំនួន៥.០០០.០០០រៀលតែម្ដង ។
អតិថិជនដែលត្រូវរង្វាន់ទាំង៣នាក់ បានបង្ហាញចំណាប់អារម្មណ៍ដូចៗគ្នាថា ក្រុមហ៊ុនស្រាបៀរអង្គរពិតជាមានរង្វាន់នៅលើក្រវិលកំប៉ុងមែន ។ ជាក់ស្ដែងរូបគាត់បានត្រូវរង្វាន់នៅពេលនេះ គាត់ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងនៅពេលបានទទួលរង្វាន់ និងសូមថ្លែងអំណរគុណក្រុមហ៊ុនស្រាបៀរអង្គរផងដែរ ។ គាត់បន្ដការគាំទ្រចំពោះក្រុមហ៊ុនស្រាបៀរអង្គរ និងសូមជូនពរដល់ក្រុមហ៊ុនឱ្យកាន់តែទទួលបានជោគជ័យជារៀងរហូតតទៅ ៕
ចែករំលែកព័តមាននេះ