ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​​វ៉ា​រថយន្ត​នៅ​ខាង​មុខ​មិន​ផុត​វាក់​ជា​មួយ​រថយន្ត​ដឹក​​សិស្ស​មួយ​គ្រឿង​ទៀត​​បុក​​ស្លាប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​​បាន​ស្លាប់​បាត់​បង់​ជិវិត​ភ្លាមៗ​​នៅ​នឹង​កន្លែង​​ដោយ​សារ​ត្រូវ​រថយន្ត​ដឹក​សិស្ស​​មួយ​គ្រឿង​ ​បុក​​​​​ខណៈ​​​​​​ដែល​រូប​​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់​ឯង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​​បាន​ឃើញ​រថយន្ត​ដឹក​​សិស្ស​​នោះ​បើ​ក​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា​មក​ពី​មុខ ។

ឧប្បត្តិ​​ហេតុ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នោះ​បាន​កើតឡើង​កាល​ពីវេលា​​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​២២ ​សីហា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៤ ​ត្រង់​ចំណុច​​ភូមិ​ថ្នល់​​បំបែក​ សង្កាត់​​ចោមចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។ រថយន្ត​ដែល​​បុក​មនុស្ស​ស្លាប់​នោះ​ប្រភេទ​ទេស​ចរណ៍​​១២​កៅអី​ ពណ៌ស ​បើក​​ដោយ​បុរស​ឈ្មោះ​​អ៊ុង គឹម​សុង អាយុ​៤១​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែក​ព្នៅ​ ស្រុក​ពញា​ឮ ខេត្ត​កណ្តាល ។ ​ចំណែក​​​ជន​រង​គ្រោះ​​ឈ្មោះ​ព្រាប ធៀន ភេទប្រុស អាយុ​​២៦​ឆ្នាំ ​ជាអ្នក​រត់​ម៉ូតូ​ឌុប មាន​ទីលំនៅភូមិ​កួយ ឃុំ​ជង្រុក ​ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​​ជម្ពូ​វ័ន ​សង្កាត់​ចោមចៅ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕