ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​មហា​ផ្ទៃ​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខ​ស្ត្រី​​ឆបោក​ប្រាក់​រាប់​​សែន​​ដុល្លារ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍​ទោ ប៉ាល់ សុធី អនុ​ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​​ក្រសួង​មហាផ្ទៃ​​បាន​ធ្វើ​សន្និសីទ​កាសែត ​បង្ហាញ​មុខ​ និង​សកម្ម​ភាព​​របស់​ស្ត្រី​​ឆបោក​​ម្នាក់​ដែល​​អះអាង​ថា ជា​ក្មួយ​​របស់​ថ្នាក់​ដឹក​​​នាំជាន់​ខ្ពស់​កម្ពុជា និង​បាន​ឆបោក​​ប្រាក់​ពី​ជន​រងគ្រោះ​​រាប់​សែន​ដុល្លារ ។ ​សន្និ​សីទ​​កាសែត​នោះ​ធ្វើ​ឡើង​នៅក្រសួង​មហាផ្ទៃ​​នាព្រឹក​​ថ្ងៃទី ២៣ សីហា ​នេះ ​។

​ស្ត្រី​ឆបោក​ខាង​លើ​ឈ្មោះ​កង ស្រី​និច ​អាយុ​៤០ឆ្នាំ ​មាន​​លំនៅ​ក្នុង​ខេត្ត​បាត់​ដំបង បាន​ដើរ​ឆបោក​ប្រាក់​ពី​​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​​ អស់​រាប់​​សែន​​ដុល្លារ​​ ដោយ​អួត​អាង​ថា ជា​ក្មួយ​ថ្នាក់​​ដឹក​នាំ​ជាន់ខ្ពស់ ។ ស្ត្រីខាង​លើ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​​ខ្លួន​បន្ទាប់​ពី​មាន​បណ្តឹង​​ចំនួន​៣​​ដែល​​បាន​ប្តឹង​ចោទ​ប្រកាន់​​ពី​បទ​រំលោភ​​​លើ​សេចក្តី​ទុក​ចិត្ត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕