ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អា​ហ្សា​រិន​កា​និង​ហ្វេ​ដឺរ័រ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​ក្នុង​ក្រប​ខណ្ឌ​ធំ ​U.S Open

13 ឆ្នាំ មុន

ក្នុង​​ខណៈ​​ដែល​​ព្រឹត្តិ​​ការណ៍​​​ប្រ​កួត​​វាយ​​កូន​​បាល់​​ក្រប​​ខ​ណ្ឌ​ធំ​​​បញ្ចប់​​រដូវ​​កាល​ U.S Open​នឹង​​ឈាន​​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ អ្នក​រៀប​ចំ​ការ​ប្រ​កួត​​កាល​ពី​ថ្ងៃ​ពុធ​ទី​២២សី​ហា​បានធ្វើ​ការ​​ផ្តល់​ចំ​ណាត់​ថ្នាក់​ដល់​កីឡាករ​/កីឡា​ការិ​នី​​ដែល​នឹង​មក​ចូល​រួម​ដោយ​ក្នុង​នោះ វាយ​ឯកត្ត​ជន​ផ្នែក​នា​រី​ កីឡាការិនី​ជាតិ​បេឡា​រុស​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​ត្រូវ​គេ​ផ្តល់​ចំ​ណាត់​ថ្នាក់​លេខ១ ។ សូ​ម​បញ្ជាក់​ថា អា​ហ្សា​រិន​កា​គឺ​ជា​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​ និង​ថ្មី​ៗ​នេះ​ នាង​ទើប​តែ​ឈ្នះ​មេដាយ​សំ​រឹទ្ធិ​កីឡា​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ឆ្នាំ ២០១២ ។​

ចំណែក​នាង​អា​នី​យ៉េស្កា រែដ​វ៉ាន់​ស្កា​ដែល​គ្រង​តំណែង​ជា​កីឡាការិនី​លំ​ដាប់​ទី​២​ពិភព​លោក​ស្រាប់​ហើយ​នោះ​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ២ ។
​កីឡាការិនី​រូប​ស្រស់​របស់​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ ម្ចាស់​ពាន​ French Open​និង​ជា​ម្ចាស់​មេដាយ​ប្រាក់​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​ជាប់​លេខ៣​ខណៈ​នាង​ស៊េរី​ណា វី​លៀម​ម្ចាស់​ជើង​ឯក U.S Open ៣​ជំ​នាន់​ជាប់​លេខ៤ ។​ កីឡាការិនី​អា​មេរិក​រូប​នេះ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​បាន​យក​ឈ្នះ​ពាន​ក្រប​ខណ្ឌធំ Wimbledon ហើយ​ថ្មី​ៗ​នេះ ក្នុង​ព្រឹត្តិការ​ណ៍​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ទី​ក្រុង​ឡុង​​ប្រ​ទេស​អង់​គ្លេស​ នាង​បាន​យក​ឈ្នះ​មេដាយ​មាស​ឯកត្ត​ជន​ផ្នែក​នា​រី ។​ ឯនាង​សា​ម៉ាន់​ថា ស្តូ​សួ​ដែល​ជា​កីឡាការិនី​ការ​ពារ​ជើង​ឯក​ត្រូវ​គេ​ផ្តល់​ឱ្យ​ចំ​ណាត់​ថ្នាក់​លេខ៧ ។

លើ​ការ​ប្រ​កួត​ឯកត្ត​ជន​ផ្នែក​បុ​រស​វិញ លេខ​១​​បាន​ទៅ​លើ​កីឡាករ​ស្វុីស​រ៉ូ​ជើ ហ្វេដឺរ័រ​ ។ សូម​បញ្ជាក់​ថា ហ្វេដឺរ័រ​គឺ​ជា​កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក​និង​ធ្លាប់​បាន​យក​ឈ្នះ​ពាន​U.S Open​​នេះ​ចំ​នួន​៥លើក​រួច​មក​ហើយ ។ ការ​យក​ឈ្នះ​ពាន​ក្រប​ខណ្ឌធំ Wimbledon​កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ​ នាំ​ឱ្យ​រូប​គេ​កាន់​តែ​មាន​ឈ្មោះ​ល្បី​និង​ប្រ​ជា​ប្រិយ​ភាព​ឡើង​វិញ​ ។ ក្នុង​ឆ្នាំ​២០១២​នេះ គេ​បាន​យក​​ឈ្នះ​ពាន​ជើង​ឯក​ចំ​នួន​៦​លើក​ហើយ​ ។​

ណូ​វ៉ាក់​ យ៉ូ​កូ​វិច​ដែល​ជា​កីឡាករ​ការ​ពារ​ជើង​ឯក​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ២​ខណៈ​កីឡាករ​លំ​ដាប់​ទី​៤​ពិភពលោក​អ៊ែន​ឌី មូ​រ៉េ​ទទួល​បាន​លេខ៣ ។​ ដោយ​អវត្ត​មាន​កីឡាករ​​ជើង​ខ្លាំង​​របស់​អេស្ប៉ាញ​​រ៉ា​ហ្វា​អែល ណា​ដាល់​ មូ​រ៉េ​ក្នុង​នាម​ជា​ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ ២០១២​មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ក្នុង​ការ​ឈាន​ចូលដល់​វគ្គ​ផ្តាច់​ព្រ័ត្រនិង​ដណ្តើម​បាន​ជ័យ​ជម្នះ​  ៕