ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​ផឹក​​ស្រវឹង​មាន​ជំងឺ​​សរសៃ​ប្រសាទ​​ទាញ​​កាំបិត​បុ័ង​តោ​អារ.ក​ខ្លួន​ឯង​​ស្លាប់​បាត់​បង់​ជីវិត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រីម្នាក់​ដោយ​​​សារ​ផឹក​ស្រា​ស្រវឹង​រាល់​ថ្ងៃ​​បាន​ក្លាយ​ជា​មនុស្ស​​មាន​ជំងឺ​​សរសៃ​ប្រសាទ ហើយ​បាន​​ទាញ​កាំបិត​បុ័ង​​តោ​មក​អារ.ក​​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ឯង​ បណ្តាល​ឱ្យ​​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​​នៅ​នឹង​កន្លែង ចោល​ប្តី​ និង​កូន​ប្រុស​២​នាក់​ឱ្យ​រស់​នៅ​កំព្រា​ឯ​កោ និង​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​ ​កាលពីវេលា​ម៉ោង​៤​និង​២០​នាទី​​​ទៀប​​ភ្លឺ​​ថ្ងៃទី​២៣ សីហា ២០១២ ​នៅ​ក្នុង​ភូមិ​​ចំការ​ឪឡឹក ​សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍​​សែនជ័យ ​។

​ស្ត្រី​រូប​នោះ​ឈ្មោះ​ម៉ម សុខ អាយុ​​៣០​ឆ្នាំ ​មុខរបរ​ដើរ​លក់​បន្លែ​បន្តិច​បន្តួច​​ មាន​ប្តី​ឈ្មោះ​​ជួប ម៉ៅ អាយុ​​៤៥​ឆ្នាំ ​មុខរបរ​កម្ម​​ករ​សំណង់​ មាន​កូន​​ប្រុស​២​នាក់ ​សព្វថ្ងៃ​មាន​​ទីលំនៅភូមិ​​កើតហេតុ​​ខាងលើ​ ហើយ​ស្ត្រី​រូប​នោះ​បាន​ផឹក​ស្រា​ស្រវឹង​​រាល់​​ថ្ងៃ​រហូត​ក្លាយ​ទៅជា​មនុស្ស​​មាន​ជំងឺ​​សរសៃ​ប្រសាទ និង​​សម្លាប់ខ្លួន​ឯង​​បែបនេះ​តែ​ម្តង ។
​បុរស​ជា​ប្តី​បាន​ឱ្យ​ដឹងថា គាត់​ និង​ប្រពន្ធ​បាន​រៀប​ការ​ជា​មួយ​គ្នា​រយៈ​ពេល​ជាង​១០​ឆ្នាំ​​មក​ហើយ ​ដោយ​ទទួល​បាន​ចំណង​ដៃ​​កូន​ប្រុស​​២​នាក់​ ហើយ​ការ​រស់​នៅ​​មិន​ដែល​មាន​ទំនាស់​នឹង​គ្នា​នោះ​ទេ គាត់​ធ្វើ​ជា​កម្ម​ករ​សំណង់ ឯ​ប្រពន្ធ​​ដើរ​បេះ​ស្លឹក​បះ ឬ​ត្រកួន​ទូល​ដើរ​លក់​​បាន​​ប្រាក់​​បន្តិច​បន្តួច​គ្រាន់​ចិញ្ចឹម​​​ជីវិត។ ​ប្រភព​បន្ត​ថា កាល​ពី​មុន​ប្រពន្ធ​គាត់​​មិន​ចេះ​ផឹក​ស្រា​នោះ​ទេ ទើប​តែប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​​ នាង​បាន​ផឹក​ស្រវឹង​រាល់​ថ្ងៃ ​ក៏​ក្លាយ​​ទៅជា​មនុស្ស​​មាន​ជំងឺ​សរសៃ​ប្រសាទ ​​និយាយ​ស្តី​មិន​សូវ​ដឹង​ខុសត្រូវ​ជួន​កាល​ច្រៀង​លេង​​តែ​ម្នាក់​ឯង​ទៀត​ផង ។ លុះ​មក​ដល់​ថ្ងៃកើតហេតុ​​​ខាងលើ​ស្រាប់​តែ​អារ.ក​​សម្លាប់​ខ្លួន​ឯង​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕