ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​ពី​​ប៉ៃលិន​​ចាប់​បាន​នៅ​ខេត្ត​ពោធិ៍​សាត់ ពេល​កំពុង​​ដោះ​ស្លាក​លេខ​ម៉ូតូ​ទុក​

13 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ប៉ូលិស​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ផ្ទះ​ព្រៃ​កាល​ពីវេលា​ម៉ោង​​១០​និង​​៣០​នាទី​យប់​ថ្ងៃទី​​២១ សីហា ២០១២ ​បាន​​ឃាត់​ខ្លួន​យុវជន​​​ម្នាក់ និង​ម៉ូតូ​មួយ​គ្រឿង​ ខណៈ​​ពេល​យុវជន​​រូប​នោះ​កំពុង​​អង្គុយ​​ដោះ​​ស្លាក​លេខ​ម៉ូតូ​នៅ​ខាង​​មុខ​ផ្ទះ​​សំណាក់​ពោធិ៍​សាត់ ស្ថិត​ក្នុង​​ភូមិ​ពាល​ញែក​១ សង្កាត់​​ផ្ទះ​​ព្រៃ ក្រុង​​ពោធិ៍​សាត់ ​ដោយ​សង្ស័យ​​ថា ជា​ចោរ​លួច​ម៉ូតូ ។​

លោក​អនុ​សេនីយ៍​​ទោ ប៉ិច ​ស៊ីផាន់​ នាយ​ប៉ុស្តិ៍​​ផ្ទះ​ព្រៃ​ឱ្យ​​ដឹងថា កាល​ពី​​យប់​ថ្ងៃខាងលើ ​កម្លាំង​​ប្រជា​ការពារ​​បាន​ដើរ​ល្បាត​​ក្នុង​ក្រុង​ពោធិ៍​សាត់ ​ឃើញ​​​យុវ​ជន​ម្នាក់​កំពុង​អង្គុយ​ដោះស្លាក​លេខ​ម៉ូតូ​​នៅ​ខាង​មុខ​ផ្ទះ​សំណាក់​​ពោធិ៍​សាត់ ។ ដោយ​មាន​ការ​សង្ស័យ​​ក្រុម​ប្រជា​ការពារ​បាន​សហ​ការ​​ជា​មួយ​កម្លាំង​​ប៉ុស្តិ៍​ហៅ​សួរនាំ ។ ​ពេល​ឃើញ​កម្លាំង​​ទៅដល់​យុវជន​​រូប​នោះ​រត់​ចោល​ម៉ូតូ តែ​ត្រូវ​​កម្លាំង​​​​​ដេញតាម​ រហូត​ចាប់​បាន​នៅ​ភូមិ​​អ៊ិស្លាម​​សង្កាត់​បន្ទាយ​ដី ​​ក្រុង​ពោធិ៍​សាត់ ​​យក​ទាំង​ម៉ូតូ និង​មនុស្ស​មក​កាន់​ប៉ុស្តិ៍​​​ដើម្បី​សួរនាំ ។ ម៉ូតូ​ម៉ាកឌ្រីម​ C125 ពណ៌​ខ្មៅ​ស៊េរី​២០០៩ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕