ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កែប ជុតិមា និង​លោក​ជំទាវ​​​ឧបត្ថម្ភ​​ថវិកា​ដល់​ចៅ​សង្កាត់ ទើប​​ជាប់​ឆ្នោត​ថ្មី​ដែល​មាន​ជំងឺ​ធ្ងន់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​កែប ជុតិមា ​អភិ​បាល​​រាជធានីភ្នំពេញ និង​លោក​ជំទាវ​បាន​​ផ្តល់​អំណោយ​ជា​ថវិកា​ដល់​លោក​ទូច ​ចាន់​ថន ចៅសង្កាត់​​ទើប​ជាប់​ឆ្នោត​ថ្មី​ដែល​​មាន​ជំងឺ​ជា​ទម្ងន់ និង​កំពុង​សម្រាក​​ព្យា​បាល​​កាល​ពីថ្ងៃទី​២១ សីហា ២០១២ ។ អំណោយ​ទាំង​នោះ​ត្រូវ​បាន​​លោក​ស្រី​តិមា ​វិច្ឆិកាល ជំនួយ​ការ​លោក​កែប ជុតិមា និង​

រាជធានីភ្នំពេញ ៖ ​លោក​កែប ជុតិមា ​អភិ​បាល​​រាជធានីភ្នំពេញ និង​លោក​ជំទាវ​បាន​​ផ្តល់​អំណោយ​ជា​ថវិកា​ដល់​លោក​ទូច ​ចាន់​ថន ចៅសង្កាត់​​ទើប​ជាប់​ឆ្នោត​ថ្មី​ដែល​​មាន​ជំងឺ​ជា​ទម្ងន់ និង​កំពុង​សម្រាក​​ព្យា​បាល​​កាល​ពីថ្ងៃទី​២១ សីហា ២០១២ ។ អំណោយ​ទាំង​នោះ​ត្រូវ​បាន​​លោក​ស្រី​តិមា ​វិច្ឆិកាល ជំនួយ​ការ​លោក​កែប ជុតិមា និង​លោក​ឡុង ឌីម៉ង់ ​រួម​ជា​មួយ​ក្រុម​យុវជន​កម្ពុជា អង្គ​ភាព​រាជធានីភ្នំពេញ ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ​​អាមេ​រិក​ ជា​ថវិកា​​រប​ស់​លោក​កែប ជុតិមា ​និង​លោក​ជំទាវ និង​ថវិកា​​សាលា​រាជ​ធានី​ភ្នំពេញ ចំនួន​២​​លាន​រៀល ​ទៅ​ប្រគល់​​ជូន​លោក​ទូច ​ចាន់​ថន ​ជា​ចៅសង្កាត់​ផ្សារ​ដេប៉ូទី​២ ខណ្ឌទួលគោក ​ទើប​ជាប់​ឆ្នោត​ថ្មី​ដែល​ធ្លាក់​​ខ្លួន​​ឈឺ​ជា​ទម្ងន់​​អស់​រយៈ​​ពេល​ជាង​១​ខែ​មក​ហើយ ​និង​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​​បន្ទាន់​កាល​ពីថ្ងៃទី​៤ សីហា ។

លោក​ស្រី តិមា វិច្ឆិកាល ​បាន​នាំ​យក​​ការ​​ផ្តាំ​ផ្ញើ​​សួរសុខទុក្ខ​ពី​​លោក​កែប ជុតិមា ​និង​លោក​ជំទាវ​​ជូន​លោក​ទូច ចាន់ថន សុំ​ឱ្យ​​លោក​ឆាប់​ជា​សះ​ស្បើយ​ពី​​រោគា​ពាធ​ នឹង​បាន​វិល​ទៅ​បំពេញ​ភារ​កិច្ច​ជូន​​ប្រជា​ពល​រដ្ឋ​វិញ ។ លោក​ទូច ចាន់​ថន អាយុ​៥៣​ឆ្នាំ ​បាន​ជាប់​ឆ្នោត​​ជា​ចៅ​សង្កាត់​៣​អាណត្តិ​ជាប់​គ្នា​ និង​មាន​ស្នា​ដៃ​ល្អ​​ក្នុង​ការ​ដឹក​នាំ​អភិ​វឌ្ឍន៍​ក្នុង​សង្កាត់​​ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​គោរព​​ស្រឡាញ់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕