ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជា​ការ​ឯក​​ភាព​​ខណ្ឌ​​ទួល​គោក ​ជួប​ប្រជុំ​ពង្រឹង​សន្តិ​សុខ​ក្នុង​បុរី ខុន​ដូ និង​បំបាត់​ល្បែង​ស៊ី​​សង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ដើម្បី​ពង្រឹង​សន្តិ​សុខ​ និង​លុប​បំបាត់​ល្បែង​ស៊ី​សង​នៅ​ក្នុង​មូល​ដ្ឋាន​ខណ្ឌ​​ទួល​គោក ​ក៏​ដូច​ជា​រាជ​ធានី​ភ្នំពេញ ឱ្យ​​កាន់​តែ​ល្អ​​ប្រសើរ និង​​បិទ​ទាំង​ស្រុង ​គណៈ​​បញ្ជា​ការ​ឯក​​ភាព​ខណ្ឌ​​ទួល​គោក ​កាល​ពី​ព្រឹក​​ថ្ងៃទី​២២ សីហា ​២០១២ បាន​ជួប​ប្រជុំ​មន្ត្រី​​រាជ​ការ ដើម្បី​​​ដាក់​​ផែន​ការ​ដល់​សង្កាត់​​ទាំង​១០​​ឱ្យ​​​ចាត់​វិធាន​​ការ និង​ទទួល​ខុស​ត្រូវ​លើ​មូល​ដ្ឋាន​របស់​ខ្លួន ។

​​លោក​សេង រតនៈ ​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​​ភាព​​ខណ្ឌ​ទួល​គោក ​បាន​ឱ្យ​​ដឹង​ថា ​បញ្ហា​សន្តិ​សុខ​​ជា​បញ្ហា​មួយ​​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​​ដែល​​​​​កន្លង​មក សាលា​​រាជធានី​ភ្នំពេញ ​បាន​ណែនាំ​ដល់​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ជំរុញ​​ការ​គ្រប់​គ្រង​បុរី ខុន​ដូ ដែល​​នៅ​មាន​ចន្លោះ​​ប្រហោង ។ ​ដូច​នេះ សូម​អភិ​បាល​​រង​ទទួល​បន្ទុក​​សង្កាត់​ប៉ុស្តិ៍​​ការិយា​ល័យ​ទេស​ចរណ៍​ ប្រធាន​ភូមិ​ត្រូវ​ចុះ​ត្រួត​​ពិនិត្យ​ និង​រាយ​ការណ៍​ថា បុរី​​នោះ​វា​ពិត​ជា​បុរី ឬ​មិន​មែន​ជា​បុរី​គ្រប់​គ្រង​ឱ្យ​​បាន​ច្បាស់ ។ ត្រូវ​​មាន​កិច្ច​ទំនាក់​ទំនង​គ្នា​​រវាង​បុរី និង​អាជ្ញា​ធរ​​ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​​ទាំង​មនុស្ស និង​កិច្ច​ការ​ការពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​​​ឱ្យ​​កាន់​តែ​ប្រសើរ​​ឡើង ។

លោក​អភិ​បាលខណ្ឌ​​​បាន​ណែនាំ​​ដល់​អាជ្ញា​ធរ​ក៏​ដូច​ជា​កម្លាំង​​សមត្ថ​កិច្ច​​កុំឱ្យ​យក​លុយ​ពី​វង់​ល្បែង​ ​យើង​ក្រ​ក្រចុះ​ត្រូវ​គោរព​បទ​បញ្ជា​​ស្នងការ មេ​បញ្ជា​ការ​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ និង​រាជ​រដ្ឋា​ភិបាល​ ។ ​សង្កាត់​ណា​មាន​ល្បែង​ស៊ីសង​​ចៅសង្កាត់​មេ​ប៉ុស្តិ៍​​ទទួល​ខុសត្រូវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕