ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​ថៅ​កែ​កាស៊ី​ណូ​សាន់ដេរ​ច្រក​ទ្វារ​ព្រែក​ចាក​ស្រវឹង​ផ្ទុះ​អាវុធ​ក្បែរ​ព្រំ​ដែន

13 ឆ្នាំ មុន

​ខេត្ត​កំ​ពត​ ៖ ​​​យោង​​​​តាម​សេច​ក្តី​​​​រាយ​ការណ៍​​បាន​ឱ្យ​ដឹង​​ថា ​​​លោក​​ចាន់​ ​វិទូ​ ​ថៅ​កែ​​​​កាស៊ីណូ​​​សាន់​ដេ​ ត្រូវ​បានឃាត់​​ខ្លួន​ពី​បទ​បង្ក​ការ​​​ផ្ទុះ​អា​វុធ​​​​អនា​ធិប​តេយ្យ​​​​ជា​ច្រើ​ន​គ្រាប់​​ កាល​ពី​​​​វេលា​​ម៉ោង​​​​៤និង​​​២៥​នាទី​​​​រសៀល​ថ្ងៃ​ទី​​​២១ សីហា​ ​​​​​​​នៅ​កន្លែង​​​​​​ផឹក​សីុ​​​​មួយ​​​ក្បែរ​​​​បង្គោល​​​​​​​ព្រំ​ដែន​​​​កម្ពុជា​​-​វៀត​​ណាម លេខ​​​៣១៤​​ ស្ថិត​ក្នុង​​​ភូមិ​​ថ្កូវ​​ ឃុំ​​​ឫ​ស្សី​​ស្រុក​​​​លិច​​ ​ស្រុក​​កំពង់​ត្រាច​​​​​ ។​​

​ប្រភព​​​​​​​ព័ត៌​មា​ន​បន្ត​​​ថា ​​មុន​ពេល​​​​​​ផ្ទុះ​អា​វុធ​​​​​នៅ​​​​​វេលា​ម៉ោង​​​​​៣​រសៀល​​​​​ថ្ងៃ​ទី​​២១ សីហា​​ ​​​​​លោក​​​ចាន់ វិទូ​ ​​បាន​​​​​​​​​​​​​​នាំ​កូន​​​​​ចៅ​ធ្វើ​​​​ការ​ក្នុង​​កាស៊ីណូ​របស់​​​​ខ្លួន​​​​​ប្រហែល​​​ជា​​៥០​នាក់​​​​ ធ្វើ​ដំណើរ​ដោយ​ជិះ​ទូក​​​បីគ្រឿង​​​​តាម​ដង​​ព្រែក​​​​​​ចាក​​ ទៅ​ផឹក​ស៊ីនៅហាង​មួយ​​​ក្បែរ​​​​បង្គោល​​​​ព្រំ​ដែន​​​ ។ ​​

ក្រោយ​ពី​​​ផឹក​ស៊ី​​​អស់​រយៈ​​ពេល​​​ជាង​មួយ​​ម៉ោង​​​ គឺ​​​​នៅ​វេលា​​ម៉ោង​​​​​៤និង​​២៥​នាទី​​​​រសៀល​​​ថ្ងៃដដែល​​​​នោះ​​ ក៏​មាន​​​​​​​​ឮស្នូ​រ​ផ្ទុះ​​​​អាវុធ​​​​​ខ្លី​​ប្រមាណ​​​១០​គ្រាប់​​ ​​។ ក្រោយ​ពី​​​មាន​ការ​​​​ផ្ទុះ​​​អាវុធ​​​​​​សមត្ថ​កិច្ច​ការ​ពារ​ព្រំ​ដែន​​ ក៏​បាន​នាំ ​កម្លាំង​​ចម្រុះ​​​​មាន​នគ​របាល​​​​ប៉ុស្តិ៍​​​ យោ​ធា​ព្រំ​ដែន​ និង​កង​​រាជ​អាវុធ​ហត្ថ​​​​​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​​​​ ដើម្បីត្រួត​ពិនិត្យ​​​​​​​ហេតុ​​ការណ៍​​​ក្រែង​មាន​​អំពើ​​ប្លន់​​​ប្រដាប់​អាវុធ​​ណា​មួយ​កើត​ឡើង​​​ ។​​ ពេល​សមត្ថ​កិច្ច​ទៅ​ដល់​​​​​​ ឃើញ​ថៅ​កែ​​​​កា​ស៊ីណូ​​​សាន់​ដេ​ ​ឈ្មោះ​​ចាន់​ វិទូ​ ​កំពុង​ចូល​រួម​​​ផឹក​ស៊ីនៅ​ក្នុង​​​​​ហាង​នោះ​​ជាមួយ​​កូន​ចៅ​​​​របស់​ខ្លួ​ន​​​ជាង​​៥០​នាក់​​​ ​​​ក៏​បាន​​​ហៅ​ថៅ​កែ​​​​​នោះ​មក​​​​​សួរ​នាំ​​​​ពី​ករណី​​​ផ្ទុះ​អាវុធ​​​​​ ​​ប៉ុន្តែ​លោក​ចាន់​ វិទូ​ ​​​បាន​ប្រាប់​​សមត្ថ​កិច្ច​​​​ថា ខ្លួន​ពុំ​​​បាន​ដឹង​ទេ​ ។​ ​

ក្រោយ​មក​​​​សមត្ថ​កិច្ច​​​​ក៏​បាន​​​​ឆែក​​​ឆេរ​​​នៅ​​​ក្បែរ​​ហាង​ផឹក​ស៊ី​​​​នោះ​ ក៏បាន​​​​​​​រក​ឃើញ​អា​វុធ​ខ្លី​​​មួយ​ដើម​​​ម៉ាក​ឡុក​​ និង​សំបក​​​គ្រាប់​ចំនួន​​​បួន​គ្រាប់​​ដែល​អ្នក​បាញ់​​​​​យក​​​​ទៅ​​លាក់​​ទុក​ក្នុង​គំនរ​​​​​​មង​ចាស់​​​​​​ៗដែលនៅ​ជិត​​កន្លែង​​ផឹក​សីុ​​​​ប្រហែល​​​​​ជា​​​២០​ម៉ែត្រ​​​​​​​​​​ ។​ ពេល​​នោះ​​សមត្ថ​កិច្ច​​​​ក៏​បាន​សួរ​​​នាំ​​រក​ម្ចាស់​​​អ​ាវុធ​​​ ហើយ​លោក​ចាន់​​​ វិទូ​ ​ក៏​បាន​អះ​អាង​​​ប្រាប់​សមត្ថ​កិច្ច​​​​ថា ជា​​អាវុធ​​​របស់​ខ្លួន​​​​ ។​ ជុំ​វិញ​​ករណី​​​បាញ់​បោះ​​​នេះ​ លោក​​​​​វិទូ បាន​​អះ​អាង​ប្រាប់​សមត្ថ​កិច្ច​​​ថា បញ្ហា​​​​​ផ្ទុះ​អា​វុធ​​​​នេះ គឺ​ខ្លួន​​​​​ជ​ា​អ្នក​​​ទទួល​ខុស​ត្រូវ​​​ ។​

​​ក្រោយ​ពី​​​កម្លាំង​​​សមត្ថ​កិច្ច​​​​​​រក​ឃើញ​​​អាវុធ​​​​​  ព្រម​ទាំង​​​​មាន​ការ​អះ​អាង​​​​ទទួល​ខុស​ត្រូវ​​​​​ពី​ម្ចាស់​​​​អាវុធ​ផង​នោះ​​ កម្លាំង​​​សមត្ថ​កិច្ច​​​​ក៏​បាន​​រាយ​ការណ៍​​​​​មក​​​​ការិយា​ល័យ​​​​​​​​នគ​របាល​​​កណ្តាល​​​​យុត្តិ​ធ​ម៌​​​នៃ​ស្នង​ការ​​​ដ្ឋាន​​​នគរ​បាល​​​​​​​ខេត្ត​ ។ ក្រោយ​​​មក​លោក​​​ស្នង​ការ​​​ខេត្ត​ក៏​​បាន​បញ្ជា​ឱ្យ​​​កម្លាំង​​​​ការិ​យា​ល័យ​​​​ព្រហ្ម​ទណ្ឌ​​​​ចុះ​​ទៅ​​នាំ​ខ្លួន​​​​​​ថៅ​កែ​​​កាសីុណូ​​​រូប​នោះ​មក​កាន់​​​ស្នង​ការ​​​​ដ្ឋាន​​នគរបាល​ខេត្ត​ដើម្បី​​​​​​សាក​សួរ​ ។​ ការ​នាំ​ខ្លួន​​​​ថៅ​កែ​​​កាសីុ​ណូ​​​​ ​​ដែល​​​បាញ់​បោះ​​​​​​សេរី​បង្ក​ការ​​ភ្ញាក់​​ផ្អើល​​​​មក​កាន់​​​ស្នង​ការ​​​ដ្ឋាន​​​​​​​​​​​​​​​​​​​​​​​​​​​​នគរ​បាល​ខេត្ត​​​ ​​​ធ្វើ​ឡើង​នៅ​វេលា​​ម៉ោង​​៩​និង​​​១៥​នាទី​​​​យប់​​​ថ្ងៃ​ដដែល​​ ដោយ​មាន​​កូន​ចៅ​​​ថៅ​កែ​​​រូប​នេះ ​​​៥​នាក់​​​​ទៀត​តាម​​​​មក​ជា​មួយ​​​​​​ មិន​ដឹង​ថា​តាម​មក​​ក្នុង​គោល​បំណង​​អ្វី​​ទេ ហើយ​ក៏​ត្រូវ​​​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​​ទាំង​​៥​នាក់​​​ ដើម្បីសួរ​​​នាំ​​​តែ​ម្តង​ ។​ ​​​​ជុំ​វិញ​​​​កា​រនាំ​ខ្លួន​​​ថៅ​កែ​​កាស៊ី​ណូ​​​មក​សួរ​នាំ​​​​​​នៅ​​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​​ខេត្ត​នេះ​ ពុំ​មាន​​ប្រភព​ណា​​​មួយ​​ទម្លាយ​ឱ្យ​​ដឹង​ពី​​​មូល​ហេតុ​​​​​នៃការ​​​ផ្ទុះ​អាវុធ​​​​នោះ​ទេ ៕