រាជធានីភ្នំពេញ ៖ សំឡេងអបអរ និងហ៊ោកញ្ជ្រៀវបានលាន់ឮឡើងយ៉ាងកងរំពងពេញទីលានបាល់ទាត់មេគង្គ ខាងក្រោយសាលារៀន North Bridge ដែលជាការលើកទឹកចិត្តរបស់អ្នកទស្សនាទៅកាន់ក្រុមកីឡាកររបស់ពួកគេនៅក្នុងការប្រកួតបាល់ទាត់មិត្តភាពមួយរវាងក្រុមកីឡាករបាល់ទាត់របស់ភោជនីយដ្ឋានប៊ីប៊ីឃ្យូ ឈីកខិន និងក្រុម Ezecom កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ។
នេះជាលើកដំបូងដែលក្រុមទាំង២នេះបានជួបប្រកួតគ្នា ។ នាទីកាន់តែដើរទៅមុខទាំងក្រុមប៊ីប៊ីឃ្យូ ឈីកខិន និងក្រុម Ezecom ហាក់ដូចជាខ្លាំងស្មើគ្មា ។ តែទោះជាយ៉ាងណា កីឡាករគ្រប់រូបហាក់ដូចជាមិនមានការចុះខ្សោយ ឬអស់កម្លាំងសោះ ផ្ទុយទៅវិញម្នាក់ៗហាក់ដូចជារីករាយក្នុងការប្រកួត ហាក់ដូចជាមិនបានដាក់កំហិតឱ្យខ្លួនឯងដាច់ខាតត្រូវតែយកឈ្នះឱ្យបាននោះទេ ។ ជាលទ្ធផលចុងក្រោយនៃការប្រកួតគឺក្រុម Ezecom ឈ្នះក្រុមប៊ីប៊ីឃ្យូ ឈីកខិន ២ទល់នឹង១ ។ ក្រុមកីឡាករប៊ីប៊ីឃ្យូ ឈីកខិន ធ្លាប់បានចាប់ដៃគូប្រកួតជាច្រើនមកហើយ សូមរង់ចាំតាមដានមើលថាតើការប្រកួតបន្ទាប់ប៊ីប៊ីឃ្យូ ឈីកខិន នឹងចាប់ដៃគូប្រកួតជាមួយក្រុមណាម្តង?
ប៊ីប៊ីឃ្យូ ឈីកខិន ជាភោជនីយដ្ឋានសាច់មាន់ បាប៊ីឃ្យូ និងបំពង កម្រិតស្តង់ដាលេខ១មកពីប្រទេសកូរ៉េ ។ បច្ចុប្បន្នកំពុងពេញនិយមនៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រ និងទុកចិត្តពីសំណាក់អតិថិជន ទាំងទៅលើរសជាតិអាហារ និងការយកចិត្តទុកដាក់លើសុខភាពរបស់អ្នកបរិភោគដោយការប្រើប្រេងអូលីវ១០០% លើរាល់ការចម្អិនអាហារគ្រប់មុខទាំងអស់ ។ បច្ចុប្បន្ន ប៊ីប៊ីឃ្យូ ឈីកខិន មាន៤សាខា គឺសាខាផ្សារទំនើបសូរិយាជាន់ទី៣ សាខាផ្សាររាត្រីកោះពេជ្រ សាខានៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសាខាកម្ពុជាក្រោម ទល់មុខវិទ្យាល័យសន្ធរម៉ុក ។ មានសេវាដឹកជូនដល់ផ្ទះឥតគិតថ្លៃ ០២៣ ៨៨០ ៨៨០ ជាមួយនឹងរយៈពេលនៃការដឹកជូនតែ៣០នាទីប៉ុណ្ណោះ ក្នុងក្រុងភ្នំពេញ ៕
ចែករំលែកព័តមាននេះ