រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាជ្រើសរើសជើងឯកភូមិភាគនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃអង្គារ ទី២១ សីហា សម្រាប់ភូមិភាគរាជធានីភ្នំពេញបានបញ្ចប់វិញ្ញាសាដើរបុរសចម្ងាយ១០គីឡូម៉ែត្រ និងដើរនារីចម្ងាយ៥គីឡូម៉ែត្រហើយ ។
វិញ្ញាសាដើរចម្ងាយ៥គីឡូម៉ែត្រផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនី ចាន់ សារ៉េត មកពីសមាគមក្រសួងមហាផ្ទៃ លេខ២កីឡាការិនី ម៉ៅ ស៊ីណាក់ មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងលេខ៣ កីឡាការិនី ហោ ចាន់នី មកពីក្រសួងការពារជាតិ។
វិញ្ញាសាដើរ១០គីឡូម៉ែត្រផ្នែកបុរស ចំណាត់ថ្នាក់លេខ១បានទៅកីឡាករ សាត សំអឿន មកពីសមាគមក្រសួងមហាផ្ទៃ លេខ២ កីឡាករ សូរ វ៉ាន់ថា មកពីក្រសួងការពារជាតិ និងលេខ៣ កីឡាករ ថៃ សុគន្ធា មកពីសាកលវិទ្យាល័យអាសីុអឺរ៉ុប ។ចំណែកភូមិភាគខេត្តកណ្តាល ក៏បានបញ្ចប់វិញ្ញាសាលោតកម្ពស់ផ្នែកបុរស-នារីដែរ ក្នុងនោះផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនី ស្វាយ លីដា មកពីខេត្តស្វាយរៀង លេខ២កីឡាការិនីភិរម្យ ជំនះ មកពីខេត្តកណ្តាល និងលេខ៣ កីឡាការិនី យៀក រតនៈ មកពីខេត្តកំពង់ឆ្នាំង។ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ប្រុស ពន្លក មកពីខេត្តកណ្តាល លេខ២ កីឡាករ ប៉ុល ចាន់សុភ័ក្ត្រ មកពីខេត្តកំពង់ធំ និងលេខ៣ កីឡាករ សាន ឈុនយី មកពីខេត្តព្រៃវែង។
សូមបញ្ជាក់ថា ការប្រកួតកីឡាជ្រើសរើសជើងឯកភូមិភាគបានចាប់ផ្តើមពីថ្ងៃទី១៥ សីហា និងបញ្ចប់នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១២ ខាងមុខ ។ សម្រាប់ការប្រកួត គឺចែកចេញជា៥ភូមិភាគ គឺភូមិភាគបន្ទាយមានជ័យ មានពោធិ៍សាត់,បាត់ដំបង,សៀមរាប,ឧត្តរមានជ័យ,ប៉ៃលិន និងបន្ទាយមានជ័យ ២-ភូមិភាគកណ្តាលមាន ព្រៃវែង,កំពង់ធំ,កំពង់ឆ្នាំង,ស្វាយរៀង,កំពង់ចាម និងកណ្តាល ៣-ភូមិភាគរតនគិរីមាន ក្រចេះ,ស្ទឹងត្រែង,មណ្ឌលគិរី,ព្រះវិហារ និងរតនគិរី ៤-ភូមិភាគកំពតមាន កែប,កំពង់ស្ពឺ,តាកែវ,ព្រះសីហនុ,កោះកុង និងកំពត និង៥-ភូមិភាគរាជធានីភ្នំពេញមាន ក្រសួង,មន្ទីរ,ស្ថាប័នផ្សេងៗជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ