ការប្រកួតបាល់ទាត់់អេស្ប៉ាញស៊ុបពើរខាប់ជុំទី១នៅពហុកីឡដ្ឋាន Camp Nou ទីក្រុងBarcelona នៅរាត្រីថ្ងៃព្រហស្បតិ៍នេះមាន 1ប្រកួត ។ លោកម៉ូរីញ៉ូប្រាថ្នាចង់នាំយកពានរង្វាន់អេស្ប៉ាញស៊ុបពើរខាប់ ពីក្រុមអ្នកមានបុណ្យ Barcelona មកឱ្យក្លឹបស្តេចដំរីស Real M គ្រងវិញម្តង ។
Barcelona V Real M
Barcelona ជាក្រុមការពារជើងឯកស៊ុបពើរខាប់ ក្រោយពីផ្តួលក្រុម Real M ដោយលទ្ធផល 5 ទល់នឹង 4 សរុបទាំងពីរជើង ។ ក្រុម Barcelona ធ្លាប់ទទួលបានជើងឯកអេស្ប៉ាញស៊ុបពើរខាប់ចំនួន 10 ដង នាំមុខ Real M ពីរដង ហើយអ្វីដែលពិសេសនោះ គឺក្រុមរបស់គេការពារពានរង្វាន់នេះបានបីឆ្នាំជាប់ៗគ្នា គឺ២០០៩-២០១០ និង ២០១១ ។ ក្រៅពីទទួលបានចំណាត់ថ្នាក់លេខ១ ក្រុមអ្នកមានបុណ្យ Barcelona ក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ ចំនួន៧លើកផងដែរ ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-2-0 ។ 3ប្រកួតចុងក្រោយគឺលេងស្មើ Man Utd 0-0 ឈ្នះ Dinamo B 2-0 ក្រៅផ្ទះ និងឈ្នះ Sociedad 5-1 ក្នុងផ្ទះបើករដូវកាលថ្មី ។
Real M ជាក្រុមការពារជើងឯកអេស្ប៉ាញព្រីមេរ៉ាលីហ្គា ឆ្នាំ ២០១១-២០១២ ។ ក្រុម Real M ឈរលំដាប់លេខ២ ក្នុងតារាងពានរង្វាន់អេស្ប៉ាញស៊ុបពើរខាប់ គឺធ្លាប់ទទួលបានជើងឯកចំនួន៨លើក ចុងក្រោយក្នុងឆ្នាំ២០០៨ និងរងជើងឯកចំនួន៤លើក ចុងក្រោយឆ្នាំ ២០១១ ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ
4-1-0 ។ 3ប្រកួតចុងក្រោយគឺលេងឈ្នះ Milan 5-1 ឈ្នះ Celtic 2-0 បន្ទាប់មកលេងស្មើ Valencia 1-1 បើករដូវកាលថ្មីក្នុងផ្ទះទាំងបីប្រកួត ។ ប្រវត្តិជួបគ្នា 10 ប្រកួត Real M ឈ្នះ 2 Barcelona ឈ្នះ 5 ស្មើ 3 ។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ ៖
-02-11 Real M 1-3 Barcelona
-01-12 Real M 1-2 Barcelona
-01-12 Barcelona 1-2 Real M
-04-12 Barcelona 1-2 Real M
ចែករំលែកព័តមាននេះ