ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រ​ដ្ឋ​ពីរនាក់​រើស​បាន​កាំភ្លើង​​៣​ដើម​​កន្លែង​ផ្សេងគ្នា​​យក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​

13 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​កាល​ពី​ថ្ងៃ​ទី​២០ សីហា ២០១២ ​ប្រជា​ពលរដ្ឋ​​ឃុំ​ឈើតុំ ​ស្រុក​ក្រគរ​ ២​នាក់​បាន​នាំ​យក​អាវុធ​ចំនួន​​៣​ដើម ប៉ុន្តែ​ពុំ​មាន​​គ្រាប់ទេ ​មក​ប្រគល់​ឱ្យ​​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​ឈើ​តុំ ដែលពួក​គាត់​រើស​បាន​​ពី​ក្នុង​ព្រៃ​កាល​ពីថ្ងៃទី​១៨ សីហា ២០១២ កន្លង​មក ។

លោក​នាយ​ប៉ុស្តិ៍​​ឱ្យ​ដឹងថា អាវុធ​ទាំង​៣​ដើម​​​នេះ​ធុន CKC ២ដើម ខូច​គុណ​ភាព​មិន​អាច​ប្រើ​ប្រាស់​​កើតទេ ដែល​ប្រជា​ពលរដ្ឋ​​ឈ្មោះ​សែម ម៉ៅ ភេទ​ប្រុស អាយុ​​៥០ឆ្នាំ​ រើស​បាន​នៅ​ចំណុច​​ស្រែ​អំពិល ជាប់​ព្រំ​ប្រទល់​ខេត្ត​​កំពង់ឆ្នាំង ខណៈ​ពេល​​ទៅធ្វើ​ស្រែ​​នៅទី​​នោះ​ ។ ចំណែក​​មួយ​ដើម​ទៀត​​ធុន AK ស្វាយ​បត់អាច​ប្រើ​ប្រាស់​បាន​៤០% ​ត្រូវបាន​ប្រជា​ពលរដ្ឋ​ឈ្មោះ​មាស សុខ ភេទប្រុស អាយុ​៦៣​ឆ្នាំ រើស​បាន​​នៅក្នុង​ព្រៃ​ចំណុច​អ្នក​តា​ក្រហ ម​ក​ជាប់​ព្រំ​ប្រទល់​ស្រុក​ភ្នំ​ក្រវាញ ខណៈ​ពេល​ទៅ​រ​កអុស ។

​លោក​វរសេនីយ៍​​ត្រី ប៊ិន វណ្ណា អធិ​ការ​​នគរបាល​​ស្រុក​ក្រគរ បាន​កោត​សរសើរ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​នាក់​ដែល​​មាន​ស្មារតី​​ភ្ញាក់​រលឹក​ខ្ពស់​រើស​បាន​អាវុធ​​យក​មក​ប្រគល់​ឱ្យ​​សមត្ថ​កិច្ច​​រក្សា​ទុក​​​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​​​ប្រជា​ពល​រដ្ឋ​​ផ្សេងទៀត​​​ ព្រមទាំង​​បាន​រួម​ចំណែក​​យ៉ាង​សកម្ម​ក្នុង​ការ​ប្រមូល​អាវុធ​​ និង​គ្រាប់​យុទ្ធ​​ភណ្ឌ​មិន​ទាន់​ផ្ទុះ ។ លោក​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា អាវុធ​ខាង​លើ​នេះ​អាច​សេសសល់កាល​ពី​សម័យ​សង្គ្រាម​​ ឬ​ជា​របស់​ក្រុម​ចោរ​​ប្លន់​លួច​គោ​ក្របី និង​ទ្រព្យ​សម្បត្តិ​​ប្រជា​ពលរដ្ឋ​ដែល​តែង​តែ​ធ្វើ​សកម្ម​ភាព​ក្នុង​ស្រុក​​ក្រគរ​នេះ ។ លោក​អធិការ​​បាន​​អំពាវនាវ​ដល់​​ប្រជា​ពល​រដ្ឋ​ដទៃ​ទៀត​ដែល​​លាក់​ទុក​អាវុធ​ខុស​ច្បាប់ ឬ​គ្រាប់​យុទ្ធ​​ភណ្ឌ​​មិន​ទាន់​ផ្ទុះ​ រើស​បា​ន​អាវុធ​​គ្រប់​ប្រភេទ​​ សូម​មេត្តា​​យក​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​​គ្រប់​គ្រង​ ដើម្បី​​ចៀស​ផុត​ពី​ការ​មាន​ទោស ៕