ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​សិស្ស​​សាលា​២​នាក់​ជាមួយ​នឹង​ថ្នាំ​ញៀន​១១​កញ្ចប់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កម្លាំងក​ងរាជ​អាវុធហត្ថ​​ខណ្ឌ​សែនស​ុខ​​​​ កាល​ពី​ថ្ងៃទី​២០ សីហា ២០១២ ​វេលាម៉ោង​​៨ ​និង​៣០​នាទីយប់​ បាន​ឃាត់ខ្លួន​ជន​សង្ស័យចំនួន​២នាក់ ​ជាសិស្ស​​​​សាលា ​និងថ្នាំញៀន​​ប្រភេទម៉ាទឹកកកចំនួន១១​កញ្ចប់​​​តូច​ជាមួយ​នឹង​ម៉ូតូ​ស្គូពី​១គ្រឿង ​​រួមទាំង​ដកហូត​ទូរស័ព្ទ​​NokIa ចំនួន២​​គ្រឿង ​និង​ទូរស័ព្ទ​ម៉ាក Gwin ១គ្រឿងថែមទៀត​ផង ។

លោកគិត សុផល មេបញ្ជា​ការ​​កង​រាជអាវុធហត្ថ​ខណ្ឌសែនសុខ​បានប្រាប់​កោះ​សន្តិ​ភាព​ថា ជន​សង្ស័យ​​ទាំង​២​​ខាង​លើ ត្រូវ​បាន​កម្លាំងកង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​សែនសុខ​​​​ចុះ​ល្បាត​តាម​​ភូមិសាស្ត្រ​​​​នៅ​ចំណុច​​ក្រុម​១០ ​ផ្លូវបេតុង​​ ក្នុង​​ភូមិត្រពាំង​​ឈូក សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ​​​ខណៈ​​​ដែល​ជននេះ​ជិះ​ម៉ូតូ​​១គ្រឿង ​ក៏​មាន​ការ​សង្ស័យ​​​ ទើបចាប់ឃាត់​ខ្លួន​ឆែក​ឆេរ​​​ជន​ទាំង២នាក់ ​ដោយ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​​ចំនួន១១កញ្ចប់ ​ភ្លាមៗ​កង​រាជ​អាវុធហត្ថ​​ ក៏បញ្ជូន​​ទៅ​ទីបញ្ជា​ការ​សាកសួរ ។ ​

លោកបន្តថា​​ ជនសង្ស័យ​ទាំង​២នាក់នេះ ​មាន១-ឈ្មោះ​​សេក មាស ភេទប្រុស  អាយុ​២៤​ឆ្នាំ ជា​សិស្ស​​​ស្នាក់នៅ​ផ្ទះ​លេខ១ ​ផ្លូវ​លេខ២៨២ ភូមិទួលគោក ​សង្កាត់បឹងកក់១ ខណ្ឌទួលគោក ​និង២-ឈ្មោះ​ហ៊ុន ចាន់​សុវណ្ណារិទ្ធ ​ភេទប្រុស អាយុ​១៧​ឆ្នាំ ​ជាសិស្ស​​​ ស្នាក់នៅ​ផ្ទះ​គ្មានលេខ​ ផ្លូវបេតុង ​ភូមិត្នោត​ជ្រុំ ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ​ ។ បច្ចុប្បន្ន​ជនសង្ស័យ​​ខាង​លើ ត្រូវ​បានបញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​​រាជធានីភ្នំពេញ ក្រោយពីកសាង​សំណុំរឿង​​បញ្ចប់​រួច​ហើយនោះ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕