ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ម៉ូតូ​បញ្ចាំ​យក​ប្រាក់​ចូល​កាស៊ីណូ​ ចាញ់​អស់​ចេញ​វិញ លួច​ម៉ូតូ​​គេ​នគរ​បាល​ចាប់​ខ្លួន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសម្នាក់​​កាល​ពីវេលា​ម៉ោង​ប្រមាណ​៥​​​និង​១៥​នាទី​ល្ងាចថ្ងៃទី​​២១ សីហា ត្រូវ​​សមត្ថ​កិច្ច​​នគរបាល​​សង្កាត់​​បឹង​ព្រលឹត ​ឃាត់​ខ្លួន​​ជា​មួយ​នឹង​ម៉ូតូ​១​គ្រឿង​ ខណៈជន​នេះ​​​កំពុង​បណ្តើរ​​ដែល​លួច​បាន​ពី​មុខ​ផ្ទះ​ប្រជា​ពលរដ្ឋ ។

​ជនសង្ស័យ​​ដែល​ត្រូវស​មត្ថ​កិច្ច​​ឃាត់​ខ្លួន​​ឈ្មោះ​កង សុបញ្ញា អាយុ​២៥ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​លេខ​១២៥ ​ភូមិ​ព្រះ​​ពន្លា ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​​មានជ័យ ។ ការ​ឃាត់​ខ្លួន​​បុរស​រូប​នេះ​បាន​​ត្រូវ​លោក​អនុ​សេនីយ៍​​ទោ ប៉ាត ​សំណាត ប្រធាន​​នគរ​បាល​ប៉ុស្តិ៍​​បឹង​ព្រលឹត​ ឱ្យ​ដឹងថា ​ពេល​ឈ្មោះ​កង ​សុបញ្ញា យក​ម៉ូតូ​ទៅ​​បញ្ចាំបាន​ប្រាក់​ហើយ​​ក៏​ឡើង​ម៉ូតូ​​មិត្ត​ភក្តិ​​​សំដៅ​ទៅ​កាស៊ីណូ​ ដើម្បី​លេងល្បែង​ស៊ីសង ។ ប្រាក់​១.០៧០​ដុល្លារ ​គេ​លេង​បាន​ប្រហែល​​២​ម៉ោង​ក៏ចាញ់​ម៉ដ្ឋ​​ទៅ នៅពេល​អស់​លុយ​បាន​ចេញ​ទៅ​អង្គុយ​សំកុក​តាម​សួន​ច្បារ​ដោយ​មិន​ហ៊ាន​ចូល​ផ្ទះ​​ទេ ខ្លាច​ឪពុក​ម្តាយ​សួរ​រក​ម៉ូតូ ។

​ការ​សញ្ជឹង​គិត​នៅតាម​សួន​​ច្បារ ពោរពេញ​ទៅ​​ដោយ​​ក្រពះ​ស្រេក​ឃ្លាន​​វេលា​រសៀល​​គេ​បាន​ដើរ​ត្រា​ច់​ចរ​គ្មាន​គោល​ដៅ​​​ លុះ​​ទៅដល់​ក្បែរ​​ផ្សារ​អូរឫស្សី​​នៅ​មុខ​ផ្ទះ​លក់​ម៉ាញ៉េ និង​ទូរទស្សន៍​ឃើញ​ម៉ូតូ​ស្គូពី​១​គ្រឿង​ដែល​ម្ចាស់​មិន​ចាក់​សោ​​.កក៏​លួច​អូស​បណ្តើរ​​ទៅ​ទិស​ខាង​ត្បូង​​តម្រង់​​រោង​ភាព​យន្ត​គីរីរម្យ​បាន​បន្តិច​ក៏ជាប់​អន្ទាក់​​ប៉ូលិស​តែម្តង​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕