ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​តាក់​តែងផែនការ​ថ្មី​ប្រឆាំង​អំពើពុក​រលួយ​

13 ឆ្នាំ មុន

​លោក HE GUOQIANG សមាជិក​គណ​ៈ​កម្មាធិការ​អចិ​ន្ត្រៃយ៍​​នៃ​ការិយាល័យ​នយោបាយ​​គណៈកម្មាធិការ​កណ្តាល​​បក្ស​កុំ​​មុយ​នីស្ត​​ចិន​អះ​អាង​កាលពី​ថ្ងៃ​ទី​២១ សីហា ​ថា​ប្រទេស​ចិននឹង​អនុវត្ត​ផែន​ការ​​​នា​​ឆ្នាំ​ថ្មី​ដើម្បី​លុប​បំបាត់​ចោល​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​សមាជ​​ជាតិ​នាពេល​ខាង​មុខ​​នេះ​របស់​បក្ស​កុំ​មុយ​នីស្ត​ចិន​ ។

លោក​ HE ប្រកាសថា​លោក​ត្រៀម​ពង្រឹង​​ការ​ខិតខំ​ប្រឹង​ប្រែង​ប្រឆាំង​អំពើ​ពុក​រលួយ​​ដោយ​ចាត់ទុក​​ភារកិច្ច​នោះ​ថា​ជា​គម្រោង​យុទ្ធ​សាស្ត្រ​​សំខាន់​ ​ហើយ​មាន​រយៈ​ពេល​យូរអង្វែង​ ។ ​លោក​​HE​ ដែល​ក៏ជា​ប្រមុខ​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​​វិន័យ​របស់​បក្ស​កុំមុយ​នីស្តចិន​ ដែរ​នោះ​គូស​បញ្ជាក់​ថា​ សមាជ​ជាតិ​លើកទី​១៨​របស់​បក្ស​កុំ​មុយនីស្ត​ចិន ​នឹងស្វែងរក​មធ្យោបាយ​ថ្មី​ៗ​ដើម្បី​បង្ការ​អំពើ​ពុក​រលួយ​​នាពេល​បច្ចុប្បន្ន​និង​នាពេល​អនាគត​។

លោក​បន្តថា ​ស្មារតី​នៃ​សមាជជាតិ​​លើក​ទី​១៨​របស់​បក្ស​​កុំមុយនីស្ត​ចិន​នឹង​ត្រូវ​តែឆ្លុះ​បញ្ជាំង​ទាំងស្រុង​​ក្នុង​ផែនការ​​៥ឆ្នាំ​ថ្មី​ប្រឆាំង​អំពើ​ពុករលួយ​ ៕