ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​​រថ​ភ្លើង​​ធ្លាក់​​ផ្លូវ​ដែក​នៅ​ក្រុង​ប៊ែរឡាំង​

13 ឆ្នាំ មុន

​​មនុស្ស​៦នាក់ ត្រូវរបួស​ខណៈ​ដែល​រថ​ភ្លើង​​រត់​ក្នុង​ក្រុង​​មួយ​ខ្សែបាន​​ធ្លាក់​ពី​ផ្លូវ​ដែក​កាលពី​ថ្ងៃទី​២១ សីហា នៅក្រុង​​ប៊ែរឡង់​រដ្ឋ​ធានី​អាល្លឺ​ម៉ង់ ។ មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​​ នេះ​​ជាកម្ម​វត្ថុ​នៃ​ការ​​​សើុបអង្កេត​មួយ ។​រថភ្លើង​រត់​ក្នុង​​​ក្រុង ​S-BAHN ​ដែល​មាន​អ្នក​ដំណើរ​ប្រមាណ​ជាង​៥០​នាក់ ​បា​នធ្លាក់​​​​​ពី​ផ្លូវ​ដែក​នៅចន្លោះ​ស្ថានីយ​TEGEL ​និងស្ថានីយ​ SCHULZENDORF ​នា​វេលា​​ថ្ងៃ​ត្រង់​ ។ ​

យោង​​​តាម​ម៉ាស៊ីន​ឃោសនា​ក្នុងស្រុក​​ថា ​អ្នក​របួស​​ភាគ​ច្រើន​ស្ថិត​​ក្នុង​​ទូរថភ្លើង​២ដែល​​​ធ្លាក់​ពី​ផ្លូវ​ដែក​ទាំងស្រុង ​។ អ្នក​ជួយសង្គ្រោះ​ប្រមាណ​ជាង​១៥០​នាក់​បាន​ចុះ​​​ភ្លាម​ៗ​​ទៅ​កាន់​​កន្លែង​​គ្រោះ​​ថ្នាក់​ហើយ​ប៉ូលិស​ស៊ើបអង្កេត​លើ​មូល​ហេតុ​​នៃគ្រោះ​ថ្នាក់​នោះ ។

រថភ្លើង​  ​S-BAHN ក្រុង​ប៊ែរឡាំង​ជា​របស់​​ក្រុមហ៊ុន​DEUTSCHE BAHN ដឹក​អ្នក​ដំណើរ​​ដល់​ទៅ​១,៣​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​​ៗ ។ ​បណ្តាញ​ផ្លូវដែក​​ប្រវែង​៣៣០​គីឡូម៉ែត្រ​ ខាង​ក្នុង​​និង​ជុំ​វិញ​​ក្រុង​ប៊ែរឡាំង​មាន​​ស្ថានីយ​ដល់​​​ទៅជាង​​​១៦០ ៕