មជ្ឈមណ្ឌលឧតុនិយមជាតិចិន កាលពីថ្ងៃទី២១ សីហា បានចេញការប្រកាសអាសន្ន ពណ៌ខៀវ ខណៈខ្យល់ព្យុះឈ្មោះ TEMBIN ដែលពេលនេះ កំពុងបោកបក់ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ជិតមកដល់ ។
មជ្ឈមណ្ឌលនោះគូសបញ្ជាក់ថា ថ្ងៃទី២១ សីហា វេលាម៉ោង១៧ ព្យុះ TEMBIN ស្ថិតនៅចម្ងាយ៤៧០គ.មភាគអាគ្នេហ៍ក្រុងអឺលូអានប៊ី ចុងខាងត្បូងតៃវ៉ាន់ជាមួយកម្លាំងខ្យល់មានល្បឿន១៧២,៨គ.ម ក្នុង១ម៉ោង ។ ព្យុះនេះ ត្រូវបោកបក់ឆ្ពោះទៅភាគខាងកើតតៃវ៉ាន់ដោយពង្រឹងកម្លាំងដែលមានខ្យល់បោកបក់ ខ្លាំង ។
ព្យុះ TEMBIN ជាព្យុះទី១៤ប្រចាំរដូវព្យុះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ញ៉ាំងឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងហ្វីលីពីនដែលបង្កឱ្យមានការបាក់ដី និងទឹកជំនន់ដែលតម្រូវឱ្យជម្លៀសមនុស្សចេញពីច្រើនពាន់នាក់ ៕
ចែករំលែកព័តមាននេះ