ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ជាង​ផ្សារ​ដែក​ម្នាក់​ធ្លាក់​​ពីលើ​ដំបូល​​ផ្ទះ​កម្ពស់​៨​ម៉ែត្រ​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​បុរស​មេ​ជាង​ដែក​​ម្នាក់​ទើប​តែ​ត្រូវបាន​គេ​ជួល​​ឱ្យ​ឡើង​ផ្សា​រដែក​ដំបូល​ផ្ទះ​ថ្ម​២​ជាន់​របស់​គេ​បាន​មួយ​ព្រឹក ស្រាប់តែ​​រអិល​​ជើង​ធ្លាក់​​ពី​លើ​ដំបូល​​​កម្ពស់​៨​ម៉ែត្រ បណ្តាល​​ឱ្យ​រង​របួស​ប្រេះ​ឆ្អឹង​ស្មង​ជើង​ទាំង​សង​ខាង​​​យ៉ាង​ធ្ងន់​ធ្ងរ ​ចេញ​ឈាម​តាម​មាត់​​​ដេក​សន្លប់​​នៅ​​នឹង​​កន្លែង​​ត្រូវ​បាន​​បង​ប្អូន​ និង​អ្នក​ជិត​ខាង​ដឹក​តាម​រថយន្ត​យក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​​ដើម្បី​សង្គ្រោះ​​ជីវិត ​លុះ​ទៅ​ដល់​ទី​នោះ​មួយ​សន្ទុះ​​ទើប​ដឹង​ខ្លួន​ឡើង​វិញ ។

ជន​រងគ្រោះ​ឈ្មោះ​មាង លី ភេទប្រុស អាយុ​២៨​ឆ្នាំ ​ជា​មេ​ជាង​ផ្សារ​ដែក រស់​នៅភូមិ​​ប៉ា​ហ៊ីជើង សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ។ ​ករណី​ធ្លាក់​​ពី​លើ​ដំបូល​ផ្ទះ​ថ្ម​២​ជាន់​​នេះ​​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២១ សីហា ២០១២ ​នៅ​ចំណុច​​ភូមិ​តា​ង៉ែន​លើ ​សង្កាត់​ប៉ៃលិន ​​ក្រុង​​ប៉ៃលិន ។ ​គួរ​រលឹក​ផង​ដែរ​ថា ​កាល​ពី​ខែ​មេសា ២០១២ នេះ ជន​រងគ្រោះ​ត្រូវបាន​គេ​ចាក់​មួយ​ដែក​ឆាប​នៅ​ខេត្ត​​កំពង់​ធំ ម្តង​រួច​ទៅ​ហើយ ដោយ​សារ​តែ​មិត្ត​ភក្តិ​​ឈ្លោះ​ប្រកែក​​គ្នា​ជា​មួយ​ក្មេង​ទំនើង​​​រូប​គេ​​បាន​​ចូល​ទៅ​ឃាត់​​ និង​ធ្វើ​អន្តរា​គមន៍​​ក៏ត្រូវ​​​គេ​ចាក់​​ធ្លាយ​ពោះ​ ចូល​ដេក​​​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​​នៅទី​នោះ ដោយ​ឪពុក​​ម្តាយ​ជន​ល្មើស​​បង់​ឱ្យ​ចំនួន​១.០០០​ដុល្លារ​អាមេ​រិក​​សម្រាប់​​ព្យា​បាល​​ជំងឺ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕