ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​ចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​​នៅ​កម្ពុជា​​ថយ​ចុះ​ខ្លាំងក្នុង​ឆ្នាំ​២០១១

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ លោក​ហោ សារុន បានថ្លែងនៅថ្ងៃ​ទី២២ សីហា ២០១២ នេះថា ទេសចរណ៍ផ្លូវភេទលើកុមារក្នុងប្រទេសកម្ពុជា បានកាត់​បន្ថយមក​នៅចំនួនតិច​តួចបំផុត គឺមានត្រឹមតែ១០០នាក់ចុះ​ក្រោម ប៉ុណ្ណោះ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិចំនួន២លាន៨សែននាក់ ដែលចូលមកកម្សាន្តនៅកម្ពុជា​កាលពី​ឆ្នាំ២០១១ ។

ថ្លែងនៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា MOU រវាងក្រសួងទេសចរណ៍  និងអង្គការទស្សនៈពិភពលោក និងការប្រកាស​ភាពជាដៃគូ លុបបំបាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍ និងគម្រោងកុមារភាព-ផ្នែកបង្ការ ដើម្បីកសាង​និង​ពង្រឹង​សមត្ថភាពមន្រ្តីរដ្ឋាភិបាល ភាគីពាក់ព័ន្ធ​និងដើម្បីពង្រឹងយន្តការថ្នាក់ជាតិសំដៅទប់ស្កាត់ការកេង​ប្រវ័ញ្ចផ្លូវភេទលើកុមារ​ក្នុងវិស័យ​ទេសរណ៍ដែល​ប្រារព្ធ​ធ្វើនៅ​រាជ​ធានីភ្នំពេញនាព្រឹកថ្ងៃទី២២ សីហា ២០១២នេះ លោក ហោ សារុន អនុរដ្ឋលេខា​ធិការ​ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្ម​ការសុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍បានបន្តទៀតថា ​ការកេងប្រវ័ញ្ចផ្លូវភេទ​លើកុមារ ក្នុងវិស័យទេសចរណ៍ មានការកាត់បន្ថយជាខ្លាំង ដោយសារក្រសួងទេសចរណ៍បានសហការជាមួយ​ក្រសួង​ពាក់​ព័ន្ធ​នានា ពិសេសក្រសួងមហាផ្ទៃដោយបានបង្កើតគណៈកម្មការមួយ ដែលមានរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃជាប្រធាន សម្រាប់ទប់​ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងចាត់វិធានការបង្រ្កាប រាល់បទល្មើសផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍នេះ ។

លោកអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានគណៈកម្ម​ការសុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍ហោ សារុន បាន​ឲ្យដឹង​ទៀតថា នៅក្នុងតំបន់អាស៊ានប្រទេសកម្ពុជាមានការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍នេះ មិនស្ថិតក្នុង​លក្ខណៈធ្ងន់ធ្ងរជាងគេនោះទេដោយប្រទេសកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ២ពីការវាយតម្លៃរបស់ក្រសួងការបរទេសសហរដ្ឋ
អាមេរិកសម្រាប់ការប្រឹងប្រែង លុបបំបាត់ការកេងប្រវ័ញ្ចពលកម្មលើកុមារពិសេសបានប្រឹងប្រែងលុបបំបាត់ទេសចរណ៍ផ្លូវភេទលើ​កុមារតែម្ដង៕