ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ២គ្រឿង​​​បើក​បញ្ច្រាសទិស​គ្នា​បុក​គ្នា​ពេញទំហឹង​របួស​ធ្ងន់​៤​​នាក់​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​ម៉ូតូ​២​គ្រឿង​​បើក​បញ្ច្រាស​ទិស​គ្នា​​បាន​បុក​គ្នា​ចំពី​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​​អ្នក​បើក​ និង​អ្នក​ជិះ​​ពី​ក្រោយ​​៤នាក់​​រង​របួស​​ធ្ងន់​​សន្លប់​ដេក​រដូក​រណែល​​លើ​ផ្លូវ​ កាល​ពីវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​​២១ ​សីហា នៅលើកំណាត់​​ផ្លូវ​ជាតិ​លេខ​១១០ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​​តាលន់ ស្រុក​ស្អាង ។ ក្រោយ​​ពេល​កើត​ហេតុ​​ជន​រងគ្រោះ​​ត្រូវ​​បាន​រថយន្ត​​សង្គ្រោះ​ដឹក​​ទៅ​​​កាន់​​មន្ទីរពេទ្យ​​កាល់​ម៉ែត រាជ​ធានី​ភ្នំពេញ ។

មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះឈ្មោះ​វិន ​ង៉ែត ភេទប្រុស អាយុ​១៩​ឆ្នាំ ​ជាអ្នក​បើក​​​​ម៉ូតូ​​សេ​១២៥ ​ពណ៌ខ្មៅ ​ស៊េរី​ឆ្នាំ​២០១០ ​រង​របួស​ដៃ​ជើង និង​ខ្លួន​ជា​​ច្រើន​​កន្លែង​​​ និង​ម្នាក់​​​ទៀត​ជិះ​ពី​ក្រោយ​ឈ្មោះ​​ភាន់ ​សុភាស់ ​ភេទ​ប្រុស អាយុ​​២០​ឆ្នាំ ​​រង​របួស​បាក់​ស្មង​ជើង​ខាង​ស្តាំ​ អ្នក​ទាំង​២​​មាន​ទីលំនៅ​ភូមិ​ខ្ពប​ក្រោម ​ឃុំ​​ខ្ពប​ ស្រុក​ស្អាង​ ។ ចំណែក​​អ្នក​បើក​ម៉ូតូ​ម៉ាក​គុបមូល ឈ្មោះ​ម៉ើ ​បន ភេទប្រុស អាយុ​​២០​ឆ្នាំ​រង​របួស​​ធ្ងន់​ និងអ្នក​រួម​ដំណើរ​​ម្នាក់​ទៀត​ឈ្មោះ​ម៉ើ ​មន ភេទប្រុស អាយុ​​៣០​ឆ្នាំ ​រង​របួស​ធ្ងន់ អ្នក​ទាំង​២​នាក់​​មា​នទីលំនៅ​​ក្នុងភូមិ-ឃុំ​កើតហេតុ។

​សាក្សី​​និយាយថា ​នៅវេលា​ម៉ោង​ខាងលើ​ ​មាន​ម៉ូតូ​​សេ​១២៥ ពណ៌​ខ្មៅ មួយ​​គ្រឿង ជិះ​គ្នា​២​នាក់ បើក​​តាម​ផ្លូវ​ជាតិ​លេខ​១១០ ពី​ត្បូង​ទៅ​ជើង​ ​លុះ​មក​ដល​់ចំណុច​​កើតហេតុ​មាន​ម៉ូតូ​​មួយ​គ្រឿង​​ទៀត​ម៉ាក​គុប​​មូល​បើក​​បញ្ច្រាស​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ល្បឿន​មធ្យម​ ហើយ​បុក​គ្នា​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕