ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ជ្រើស​យក MEGA?

13 ឆ្នាំ មុន

ការ​វិវឌ្ឍ​ឥត​ឈប់​ឈរ​នៃ​​បច្ចេក​វិទ្យា​លើ​វិស័យ​ទូរគមនា​គមន៍​, ព័ត៌​មាន​វិទ្យា និង​អីុន​ធើរណេត​នៅ​លើ​សកល​​លោក​​បាន​ជំរុញ​ឱ្យ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដែល​​ជា​ប្រទេស​កំពុង​អភិ​វឌ្ឍ​បាន​ឈាន​ជំហាន​យ៉ាង​​​លឿន​នា​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ ​ហើយ​បាន​ភ្ជាប់​​សរសៃ​ឈាម​​សេដ្ឋ​កិច្ច​​ជា​មួយ​បណ្តា​​ប្រទេស​មហា​អំណាច​នានា​ ទាំងលើ​សកល​​លោក​ ទាំង​ក្នុង​​​តំបន់​ ។ ​ទាំង​នេះ​ក៏​ដោយ​​សារ​រាជ​រដ្ឋា​​ភិបាល​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​បាន​ពុះ​ពារ​គ្រប់​ឧបសគ្គ​កសាង​បាន​នូវ ហេដ្ឋា​រចនា​សម្ព័ន្ធ​​ ទូរគមនា​គមន៍​ ធ្វើ​ឱ្យ​​ចំនួន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​​ចល័ត និង​អចល័ត​, ទូរស័ព្ទ​​លើ​បណ្តាញ​អីុន​ធើរណេត, ​ប្រតិ​បត្តិ​​ករ​​ផ្តល់​ និង​ចែក​ចាយ​សេវា​អីុន​ធើរណេត​​មាន​ការ​កើត​ឡើង​​ជា​ច្រើន​ ​បង្ក​​ភាព​ងាយ​ស្រួល​, ​ផ្តល់​ទំនុក​ចិត្ត និង​សក្តានុ​ពល​ដល់​អ្នក​វិនិ​យោគ​បរទេស​​ដែល​នឹង​ជួយ​ជំរុញ​​កំណើន​សេដ្ឋ​កិច្ច​​​ជាតិ​​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

​អនុ​លោម​តាម​ប្រសាសន៍​​លោក​សូរ ឃុន រដ្ឋ​មន្ត្រី​​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនា​គមន៍​​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា ក្នុង​ពិធី​បើក​សម្ពោធ​​ក្រុម​ហ៊ុន​​ផ្តល់​សេវា​អីុន​ធើរណេត Mega Investment & Telecom Limited(www.mega.com.kh) កាល​ពី​ពេល​កន្លង​ទៅ ចំនួន​អ្នក​ប្រើ​ប្រាស់​​អីុនធើរណេត​​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា បច្ចុ​ប្បន្ន​​មាន​​ប្រមា​ណ​១,៦​លាន​នាក់​ គឺ​មាន​ការ​កើន​ឡើង​រហូត​ដល់​ជាង​១០​​ដង​ធៀប​នឹង​ឆ្នាំ​២០១០ ។ ទោះ​បី​យ៉ាង​នេះ​ក្តី ​ចំនួន​អ្នក​​ប្រើ​ប្រាស់​​នេះ គឺ​មាន​ត្រឹម​តែ​​១១% ​នៃ​​ចំនួន​ប្រជា​ជន​​សរុប​ទូទាំង​ប្រទេស​ប៉ុណ្ណោះ ។

ដូច្នេះ​ការ​ចាប់​ផ្តើម​​របស់​​ក្រុម​ហ៊ុន “MEGA” នៅពេល​នេះ គឺ​បំបេញ​នូវ​សេចក្តី​ត្រូវ​ការ​បន្ថែម​ និង​នាំ​មក​នូវ​សេវា​កម្ម​ល្អ​ឥត​ខ្ចោះ​ដែល​​អ្នក​ប្រើ​ប្រាស់​​ទាំង​ឡាយ​​ទន្ទឹង​រង់​ចាំ ។ លោក​ថូ ដា នាយក​ក្រុម​ហ៊ុន​ Mega Investment & Telecom Limited “MEGA” បាន​បញ្ជាក់​​ប្រាប់​អ្នក​យក​សារ​ព័ត៌​មាន​យើង​ថា ​ជា​មួយ​​ទស្សនៈ​វិស័យ​​យូរ​អង្វែង​ ក្រុម​ហ៊ុន​បាន​វិនិ​យោគ និង​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​បណ្តាញ​​ខ្សែ​កាប្លអុប​ទិក (Optic Fiber) ​ជា​មួយ​បច្ចេក​វិទ្យា​ថ្មី ​ចុងក្រោយ​ប្រកប​ដោយ​​សក្តានុ​ពល​ រួម​ទាំង​បណ្តាញ​បម្រុង (Backup) ​គ្រប​ដណ្តប់​​ទូទាំង​ខេត្ត​-ក្រុង​ នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ដើម្បី​​ផ្តល់​សេវា​ទូរគមនាគមន៍​ទាំង​​ទិន្ន​ន័យ (Data) ​និង​សំឡេង​ (Voice) ​កាត់​បន្ថយ​ក្តី​បារម្ភ និង​ការ​ខាត​បង់​ពេលវេលា​របស់​​អ្នក​ប្រើ​ប្រាស់ ។ ​ក្រៅ​ពី​នេះ​ក្រុម​ហ៊ុន​​​នៅ​មាន​ក្រុម​អ្នក​បច្ចេក​ទេស​​បំពាក់​ដោយ​សម្ភារ​​ និង​មធ្យោ​បាយ​​ចុះ​ដល់​ទី​កន្លែង​ទាន់​ពេល​វេលា, មាន​មជ្ឈ​មណ្ឌល​ចាំ​ទទួល​ទូរស័ព្ទ (Call Center) ​រង់​ចាំ​បម្រើ​ និង​ដោះ​ស្រាយ​បញ្ហា​ជូន​២៤​ម៉ោង, ​មាន​ក្រុម (Functional Team) សម្រាប់​​ជួយ​សម្រួល​​ការ​ងារ​បន្ទាប់​​បន្សំ​​ក្រៅ​ម៉ោង​​ធ្វើ​ការ​ដល់​​អតិថិ​ជន​​ដែល​ស្ថិត​ក្នុង​តំបន់​រស់​នៅ​របស់​ខ្លួន មុន​ពេល​អ្នក​បច្ចេក​ទេស​ជំនាញ​ទៅ​ដល់, មាន​ក្រុម​​បច្ចេក​ទេស​​ជំនាញ​អាច​​ប្រឹក្សា​យោបល់​ ដើម្បី​រក​​ដំណោះ​ស្រាយ​បច្ចេក​ទេស (Solution Team) សម្រាប់​សហ​គ្រាស​​នានា​មុន​ពេល​សម្រេច​ចិត្ត​នូវ​ជម្រើស​​ណា​មួយ ។ កត្តា​ទាំង​នេះ​ហើយ​ ទើប​ធ្វើ​​ឱ្យ​យើង​​ទទួល​បាន​​នូវ​​ទំនុក​​ចិត្ត​យ៉ាង​ឆាប់​រហ័ស​ពី​សំណាក់​​អតិថិ​ជន​​ដែល​ត្រឹម​​តែរយៈ​ពេល​៣​ខែ ក្រោយ​​ការ​បើក​សម្ពោធ​​ក្រុម​ហ៊ុន​ទទួល​បាន​អតិថិ​ជន​ ជា​សហ​គ្រាស​អាជីវ​កម្ម, សាជីវ​កម្ម, រោង​ចក្រ, សណ្ឋា​គារ, ធនា​គារ, ស្ថានទូត និង​អង្គ​ការ​ក្រៅ​​រដ្ឋា​ភិបាល​​ដែល​មាន​ទី​ស្នាក់​ការ​របស់​ខ្លួន​នៅ​ក្នុង​ព្រះ​រាជា​ណាច្រ​កម្ពុជា ដ៏​ច្រើន​លើស​លុប​ពី​ចំនួន​ដែល​បាន​ព្យាករណ៍​​ទុក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕