ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​៣គ្រឿង​បុកបន្ត​កន្ទុយ​គ្នា​​របួស​ធ្ងន់២​នាក់​ និង​ស្រាល​ម្នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូ​ចំនួន​​​៣​គ្រឿង​​​​​​​ជិះ​ក្នុង​ល្បឿន​​លឿន​​​​​បុក​​បន្ត​កន្ទុយ​គ្នា​នៅ​ចំណុច​​​​ច្រមុះ​​​ជ្រូក​​ស្ទឹង​មាន​ជ័យ​​​​ តាម​បណ្តោយ​​​​​​​​​​​​ផ្លូវ​​ព្រះ​មុន​ី​រ៉េ​ត​ ក្នុង​​ភូមិ​​​​ដំណាក់​ធំ​​​ សង្កាត់​​​ស្ទឹង​មាន​ជ័យ​​​ ​ខណ្ឌ​មាន​ជ័យ កាល​ពី​​​​វេលា​ម៉ោង​​​​៨​និង​​​​​១០​​​នាទី​យប់​​​ថ្ងៃ​ទី​​​​​២១​ ​​សីហា ​​​បណ្តាល​​​​ឱ្យ​​​​​​​មនុស្ស​​​​​​​២​នាក់​​​​រង​របួស​ធ្ងន់​​​​​ និងម្នាក់​ទៀត​​​របួស​​ស្រាល​ ។​​

​នគរ​បាល​ចរាចរ​​​បាន​ឱ្យ​ដឹង​ថា​ ​​ម៉ូតូ​​ទាំង៣​​គ្រឿង​​​ខាង​លើ​​ ១-​ម៉ាក​​គុប​ជ្រុង​​​​៩០​ ពណ៌​​​​ទឹក​សមុទ្រ​​​​ បើក​ដោយ​​​​បុរ​ស​​​ឈ្មោះ​​​កៅ​ រិទ្ធ​​ អាយុ​​១៩​ឆ្នាំ​​ ​ជា​និស្សិត​ ស្នាក់​​នៅ​ក្រុម​ទី​​៤​​ ភូមិ​​ឫ​ស្សី​​​ សង្កាត់​​​ស្ទឹង​មានជ័យ​​​​​​ ខណ្ឌ​មាន​ជ័យ​​ ​របួ​ស​ធ្ងន់​ ២-​​​​ម៉ូតូម៉ាក​​​គុបសេ​​៥០​ ពណ៌​ទឹក​សមុទ្រ​​​ បើក​ដោយ​​​​​បុរស​​​​​​​ឈ្មោះ​​រ៉ា ខេន​ ​អាយុ​​​២៥​​ឆ្នាំ ​ជា​កម្ម​ករ​​​​សំណង់​​ ស្នាក់​​​នៅ​ផ្ទះ​​​​ជួល​សង្កាត់​​​ស្ទឹង​មាន​ជ័យ​​​ ​​របួស​​ធ្ងន់​និងទី​​៣-​ម៉ូតូ​ម៉ាក​​​​ឌ្រីម ស៊េរី​​១៩៩៩​ ​ពណ៌​ខ្មៅ​​​ បើក​ដោយ​​​​​​​​បុរស​​ឈ្មោះ​នី​​ ​អាយុ​​៣៨​ឆ្នាំ ​​​រងរបួសស្រាល ។

​សាក្សី​​​​ឃើញ​​​ហេតុការណ៍​​​​​​ប្រាប់​សមត្ថ​កិច្ច​​​​ថា ​​ម៉ូតូ​ម៉ាក​​​គុប​ជ្រុង​​​​សេ​​​៩០​ បាន​ជិះ​​ស្របទិស​​​​​​គ្នា​ជា​មួយ​ម៉ូតូ​​​ម៉ាក​ឌ្រីម សេ៊រី​​១៩៩៩​ ​ក្នុង​ទិស​ដៅ​​​​​ពី​ជើង​ទៅ​ត្បូង​​​ តាម​បណ្តោយ​​​ផ្លូវ​​ព្រះ​មុនី​រ៉េ​ត ​ដោយ​​​ជិះ​ក្នុង​ល្បឿន​លឿន​​​​ ។ ​លុះ​មក​ដល់​​​​ចំណុច​កើត​ហេតុ​​​​ ស្រាប់​តែ​​​មាន​ម៉ូតូ​​មួយ​គ្រឿង​​​ម៉ាក​​​គុបជ្រុងសេ​​៥០​ ​បើក​​បោះ​ពួយ​​​​យ៉ាង​លឿន​​​​ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា​​​ ​​​បុកគ្នា​ពេញ​​ទំហឹង​​​​តែ​ម្តង​ ​បណ្តាល​ឱ្យ​​​​ម្ចាស់​ម៉ូតូ​​​​​គុបជ្រុង​​​​សេ​​៩០​ និង​ម្ចាស់​ម៉ូតូ​​​​គុប​ជ្រុង​​​សេ​៥០​ ​​រ​ង​របួស​​​ធ្ងន់​​ និង​ម្ចាស់​​​ម៉ូតូ​ឌ្រីមស៊េរី​​១៩៩៩​ របួស​​ស្រាល​ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។​​ ​ចំណែក​ម៉ូតូ​​​ទាំង២គ្រឿង​​​​រង​ការ​ខូច​​ខាត​​​​​មទាំង​ស្រុង ត្រូវបាន​​នគ​រ​បាល​​​​ចរាចរ​យក​​​​​​ទៅ​រក្សា​​ទុក​​​នៅ​អធិការ​ដ្ឋាន​​​នគរ​បាល​​​​ខណ្ឌ​មានជ័យ​​​​​​ ដើម្បី​​​រង​់​ចាំ​ការ​ដោះ​ស្រាយ​​​​ ៕