ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​​បង្ខំ​​ឱ្យ​​​​នីក​គី ហេ​ដិន​​ខក​​ខាន​​ការ​​ប្រ​ណាំង​ម៉ូតូ​​ជី​ភី Czech ​Grand​ Prix

13 ឆ្នាំ មុន

កីឡា​ករ​​ប្រ​ណាំង​​ម៉ូ​តូ​​ជី​​ភី​​អា​​មេ​រិក​នីក​គី ហេ​​ដឹន​​បាន​សម្រេចចិត្ត​លុប​ចោល​ការ​ចូល​រួម​របស់​ខ្លួន​ក្នុង​កម្ម​វិធី Czech Grand Prixនៅ​សាធារ​ណរដ្ឋ​ឆែក​ចុង​សប្តាហ៍​នេះ​ក្រោយ​ពី​បាន​រង​គ្រោះ​​ថ្នាក់​របួស​ដៃ​អំ​ឡុង​ការ​ប្រ​ណាំង​វគ្គ​ជម្រុះ​នៅ​​​ក្រុង Indianapolisសហរដ្ឋ​អា​មេរិក​សប្តាហ៍​កន្លង​មក ។

បើ​ទោះ​ណា អវត្ត​មាន​ពី​ការ​ប្រ​ណាំង​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៥​សី​ហា​នេះ​ក៏​ដោយ ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​សង្ឃឹម​នឹង​វិល​សា​ជា​ថ្មី​ក្នុង​កម្ម​វិធី San Marino Grand Prix​នៅ​ខែ​ក្រោយ ។ គេ​បាននិយាយ​ថា ៖«វា​ជា​ការ​សម្រេចចិត្ត​ដ៏​សែន​ពិ​បាក​បំ​ផុត​ក្នុង​ការ​បោះ​បង់​កម្ម​វិធី​ណា​មួយ ។ វេជ្ជ​បណ្ឌិត​បាន​ប្រាប់​ខ្ញុំ​ថា ការ​ចូល​រួម​ប្រ​ណាំង​ជា​យោ​បល់​អា​ក្រក់​ ហើយ​ក្រុម​របស់​ខ្ញុំ​ក៏​បាន​យល់​ព្រម​ផង​ដែរ »។

សូម​បញ្ជាក់​ថា ហេដិន​បច្ចុប្បន្ន​បើក​បរ​ឱ្យ​ក្រុម​ Ducatiដែលមាន​ម៉ូ​តូ​ពាក់​ស្លាក​លេខ​ ៦៩ ។​គេ​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ពិភពលោក​ចំនួន​១លើក​កាល​ពី​ឆ្នាំ ២០០៦ ។ ឆ្នាំ ២០១១​ គេ​ស្ថិត​នៅ​លំ​ដាប់​ទី​៨​នៃ​តារាង​ជើង​ឯក​ពិភព​លោក ។ ដោយ​ឡែក​នៅ​រដូវ​កាល​ប្រ​ណាំង​ឆ្នាំ ២០១២​នេះ គេ​ពុំ​ទាន់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី​ណា​មួយ​នៅ​ឡើយ​ទេ ៕