មនុស្ស៦នាក់ ត្រូវរបួសខណៈដែលរថភ្លើងរត់ក្នុងក្រុងមួយខ្សែបានធ្លាក់ពីផ្លូវដែកកាលពីថ្ងៃទី២១ សីហា នៅក្រុងប៊ែរឡង់រដ្ឋធានីអាល្លឺម៉ង់ ។ មូលហេតុនៃគ្រោះថ្នាក់ នេះជាកម្មវត្ថុនៃការស៊ើបអង្កេតមួយ ។រថភ្លើងរត់ក្នុងក្រុង S-BAHN ដែលមានអ្នកដំណើរប្រមាណជាង៥០នាក់ បានធ្លាក់ពីផ្លូវដែកនៅចន្លោះស្ថានីយTEGEL និងស្ថានីយ SCHULZENDORF នាវេលាថ្ងៃត្រង់ ។
យោងតាមម៉ាស៊ីនឃោសនាក្នុងស្រុកថា អ្នករបួសភាគច្រើនស្ថិតក្នុងទូរថភ្លើង២ដែលធ្លាក់ពីផ្លូវដែកទាំងស្រុង ។ អ្នកជួយសង្គ្រោះប្រមាណជាង១៥០នាក់បានចុះភ្លាមៗទៅកាន់កន្លែងគ្រោះថ្នាក់ហើយប៉ូលិសស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់នោះ ។
រថភ្លើង S-BAHN ក្រុងប៊ែរឡាំងជារបស់ក្រុមហ៊ុនDEUTSCHE BAHN ដឹកអ្នកដំណើរដល់ទៅ១,៣លាននាក់ក្នុងមួយថ្ងៃៗ ។ បណ្តាញផ្លូវដែកប្រវែង៣៣០គីឡូម៉ែត្រ ខាងក្នុងនិងជុំវិញក្រុងប៊ែរឡាំងមានស្ថានីយដល់ទៅជាង១៦០ ៕
ចែករំលែកព័តមាននេះ