ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ការ​ដឹក​សំពីង​សំពោង​​​​ហួស​កំណត់​​​​សមត្ថ​កិច្ច​​​​​​​ដឹង​តែ​​ពី​យក​​លុយ​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ការ​ដឹក​​​​សំពីង​សំពោង​​​​លើ​សចំណុះ​​​​ជា​​ច្រើន​​​​​នៅ​តាម​​​​ដង​ផ្លូវ​​​​សាធារ​ណៈ​​​មិន​​ឃើញ​មាន​​​សមត្ថ​កិច្ច​​​​ចាត់​វិធានការ​​​​​តឹ​ង​រឹុង​​​តាម​ផ្លូវ​ច្បាប់​​​​នៅឡើយ​ទេ ​តែ​បែរ​ជា​​​​យក​លុយ​​​​មិន​ឱ្យ​រំលង​​​​យានយន្ត​​ណា​មួយ​ឡើយ​ ។ ​​តួ​យ៉ាង​ រ៉ឺ​ម៉ក​ម៉ូតូ​​​​​មួយ​គ្រឿង​​​​ផ្ទុក​​អីវ៉ាន់​​​​​​​​​​​​​​​​​គ្រឿង​​ទេស​​​សំពីង​សំពោង​ ​​ដឹក​​ចេញ​​ពី​​ច្រក​​​ព្រំ​ដែន​​​ព្រែក​ចាក​​​ យក​ទៅ​​ឱ្យ​​ម៉ូយ​​​នៅ​​​ផ្សារ​​​​ទី​រួ​ម​ខេត្ត​​​​កំពត​ ដោយ​ធ្វើ​ដំណើរ​​​​ឆ្លង​កាត់​​​ស្រុក​ពីរ​ គឺ​ស្រុក​​ដំណាក់​​ចង្អើ​រ​​ ខេត្ត​កែប​ និង​ស្រុក​​ទឹក​ឈូ​​ ខេត្ត​កំពត​​ តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​​៣៣​ ឆ្លង​កាត់​​​​​មុខ​ប៉ុស្តិ៍​​​​យាម​​​​ប្រចាំ​ការ​​​​នៅ​ផ្លូវ​​​បំបែក​​​​​​ភូមិ​​តា​​អេង​ ស្ថិត​ក្នុង​​​ភូមិ​សុវណ្ណ​​សាគរ​​ សង្កាត់​​​កំពង់​​​កណ្តាល ក្រុង​​​កំពត ចូល​មក​​​​​​​​​​​​ទី​​​រួម​ខេត្ត​កំពត​ ។

ការ​ដឹក​​​​ទំនិញ​សំពី​ង​សំពោង​​​​​​ពិបាក​​មើល​​​​ និង​​អាច​បង្ក​​​ឱ្យ​មាន​​​​គ្រោះ​ថ្នាក់​​ជា​​​​​យ​ថា​​ហេតុ​​​​​នេះ​ ​ត្រូវ​​បាន​​​ប្រជា​ពលរ​ដ្ឋ​​​​រិះ​គន់​​​​​យ៉ាង​ខ្លាំង​​​​​​ទៅលើ​សមត្ថ​កិច្ច​​​​​ចរាចរ​​​​ដែល​ដាក់​កុង​ត្រូល​​​​ជា​ច្រើន​កន្លែង​​​​​​​សម្រាប់​ត្រួត​ពិនិត្យ​លើ​ការ​អនុ​វត្ត​​ខុស​ច្បាប់​​ចរាចរណ៍​​​ តាំង​ពី​ការ​បើក​​​បរ​​មិនពាក់​មួក​សុវត្ថិ​ភាព​​​ ម៉ូតូ​​គ្មាន​ស្លាក​លេខ​​​ ​និង​ការ​​​ផ្ទុក​​​​ទំនិញ​​លើ​ស​ចំណុះ​​​គ្រប់​ប្រភេទ​​​ ​តែផ្ទុយ​​​​​ទៅ​វិញ ​បែ​រ​ជា​​​​សមត្ថ​កិច្ច​​​​ដែល​ដាក់​​​​​កុង​​​ត្រូល​​​ប្រចាំ​​​​ការ​​ជ​ា​ច្រើន​​កន្លែងនោះ​​​​ គ្មា​ន​រវល់​​​​អើ​​ពើ​​​រឿង​​​​​ផ្ទុក​ទំនិញ​​​​ហួ​ស​ចំណុះ​​​​ឡើយ គឺ​​​​​​ដឹង​តែ​ពី​យក​លុយ​​​​​​ពី​អ្នក​​​​ល្មើស​​​​ទាំង​នោះ។

ទាក់​ទិន​នឹង​​​ក​រណី​ខាង​លើ​​​ ​កោះ​សន្តិ​ភាព ​​​មិន​អាច​​​ទាក់​​​ទង​​សុំ​ការ​បំភ្លឺ​​​ពី​លោក​​​​ ណុប សារ៉េត​​ ប្រធាន​ការិយាល័យ​​​​ចរាចរណ៍​​ផ្លូវ​​គោក​​​​​នៃ​ស្នង​ការ​​ដ្ឋាន​​​នរ​គរ​បាល​​​​​ខេត្ត​​​បាន​ទេ​ ​​ដោយ​សារ​​ទូរ​ស័ព្ទ​​​​មិ​ន​អា​ច​ទំនាក់​ទំនង​បាន​​​ ។ ​ពល​រដ្ឋ​​​​​សំណូម​ពរ​​​​ឱ្យ​សមត្ថ​កិច្ច​​​ចរាចរ​​​​​ខេត្ត​​​​ មេ​ត្តា​​កុំ​ដាក់​កុង​ត្រូល​​សម្រាប់​តែ​​យក​លុយ​ត្រូវ​​​​យក​ច្បាប់​​​​មក​អនុវ​ត្ត​​​​​​​ទើប​ត្រូវ ៕