ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុ​រស​ត្រូវ​ធ្វើ​អ្វី​ខ្លះ​បន្ទាប់​ពី​​ឆាប់​ដល់​ត្រើយ​លឿនពេក​

11 ឆ្នាំ មុន

ភាព​ស្រ​ណុក​ស្រួល​គឺ​ជា​បញ្ហា​ចំ​បង​ដែល​បណ្តា​គូ​ស្នេហ៍​ចង់​បាន​នៅ​ពេល​ពួក​គេ​ដឹក​ដៃ​គ្នា​ឡើង​ឋាន​​សួគ៌​ ប៉ុន្តែ​បើ​អស់​លោក​បុរស​ស្រណុក​តែ​ឯង​ទុក​ឱ្យ​នា​រី​ដែល​ជា​ដៃ​គូ​ឯ​កា​នៅ​កណ្តាល​ទន្លេ​ពិត​ជា​មិន​សម​ឡើយ​។ គូ​ស្នេហ៍​យល់​ចិត្ត​​ត្រូវ​តែ​ផ្តល់​សេចក្តី​សុខ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ តើ​អស់​លោក​បុរស​ត្រូវ​ធ្វើ​បែបណា​​នៅ​ពេល​ដែល​នា​រី​​​ជា​ដៃ​គូ​ខ្លួន​កំពុង​តែ​​​រមួល​​​ខ្លួន​ស្លុង​អា​រម្មណ៍​​ហើយ​អ្នក​បែរ​ជា​

ភាព​ស្រ​ណុក​ស្រួល​គឺ​ជា​បញ្ហា​ចំ​បង​ដែល​បណ្តា​គូ​ស្នេហ៍​ចង់​បាន​នៅ​ពេល​ពួក​គេ​ដឹក​ដៃ​គ្នា​ឡើង​ឋាន​​សួគ៌​ ប៉ុន្តែ​បើ​អស់​លោក​បុរស​ស្រណុក​តែ​ឯង​ទុក​ឱ្យ​នា​រី​ដែល​ជា​ដៃ​គូ​ឯ​កា​នៅ​កណ្តាល​ទន្លេ​ពិត​ជា​មិន​សម​ឡើយ​។ គូ​ស្នេហ៍​យល់​ចិត្ត​​ត្រូវ​តែ​ផ្តល់​សេចក្តី​សុខ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ តើ​អស់​លោក​បុរស​ត្រូវ​ធ្វើ​បែបណា​​នៅ​ពេល​ដែល​នា​រី​​​ជា​ដៃ​គូ​ខ្លួន​កំពុង​តែ​​​រមួល​​​ខ្លួន​ស្លុង​អា​រម្មណ៍​​ហើយ​អ្នក​បែរ​ជា​ដល់​ត្រើយ​ក្រោក​ចោល​នាង​ចូល​បន្ទប់​ទឹក​បាត់​ ?

ខាង​ក្រោម​នេះ​គឺ​ជា​ដំណោះ​ស្រាយ​មួយ​ចំ​នួន​ជូន​លោកអ្នក​​ដើម្បី​ពិ​ចារ​ណា​នៅ​ពេល​បញ្ហា​នោះ​​​កើត​មាន​ ៖
១-បន្ធូរ​បរិ​យា​កាស​ ៖
ការ​ព្យា​យាម​ដោយ​មិន​បង្ខំ​ធ្វើ​ឱ្យ​ស្ថា​ន​ការ​ណ៍​ក្លាយ​ជា​រឿង​កំប្លែង​គឺ​ជា​ដំណោះ​ស្រាយ​ចំពោះ​មុខ ។ ប្រ​សិន​ជា​អ្នក​អាច​​​ធ្វើ​ឱ្យ​នាង​សើច​បាន​ នោះ​វា​នឹង​ប្រែ​ក្លាយ​ភាព​ខក​ចិត្ត​របស់​នាង​បាន​។ ឈប់​សម្រាក​បន្តិច បញ្ចេញភាព​ញញឹម​និង​បន្ទាប់​មក​បបួល​នាង​ចាប់​ផ្តើម​ម្តង​ទៀត ។ ប្រ​សិន​​ជា​នាង​នៅ​តែ​មិន​សប្បាយ​ចិត្ត អ្នក​ត្រូវរក​វិធី​និយាយ​បន្លប់​នាង​​​។
២-ការ​សុំ​ទោស ៖
ពិត​ណាស់​ អ្នក​ពិត​ជា​អាច​និយាយ​សុំ​ទោស​ចំពោះ​ការ​ដល់​ត្រើយ​យ៉ាង​ឆាប់​រហ័ស​របស់​ខ្លួន​។ វា​ជា​ជម្រើស​ល្អ​មួយ​ដោយ​អ្នក​មិន​ចាំ​បាច់​លូន​ក្រាប ។ ការ​«សុំ​ទោស​ភ្លាម​ៗ​»នឹង​មិន​ធ្វើ​ឱ្យ​ដៃ​គូ​រង​​ការ​ប៉ះ​ពាល់​ឡើយ​ ប៉ុន្តែ​សូមកុំ​អា​ស្រ័យ​លើ​វា​ពេក ។ វា​​ពិត​​មិន​មែន​ជា​សេច​ក្តី​ថ្លែង​ការ​ណ៍​បង្ហាញ​ពី​ការ​សោក​ស្តាយ​មាំ​ទាំ​មួយ​នោះ​ទេ ។ រឿង​តែ​មួយ​គត់​ដែល​អ្នក​ចង់​សុំ​ទោស​នោះ​គឺ​ការ​ទុក​ឱ្យ​នាង​មិន​ទទួល​បានសេចក្តី​សុខ​ក្រោយ​ពី​កាម​តម្រេក​របស់​អ្នក​មាន​រយៈ​​ពេល​ខ្លី​ខ្លាំង​ពេក ។​
៣-មិន​ត្រូវ​បូញ​មាត់​បញ្ចេញ​ខ្យល់​ធ្វើ​ដូច​ជា​ស្រួល​ខ្លាំង​នោះ​ទេ ៖
​កាយ​វិ​ការ​នេះ​ អស់​លោក​បុរស​មិនគួរ​ធ្វើ​ទេ​ដ្បិត​វា​មិន​ល្អ​ឡើយ​ ជា​ពិសេស​វា​មិន​សម​រម្យ​​ទាល់​តែ​សោះ​ក្នុង​ពេល​ដែល​​អស់​លោក​ដល់​ត្រើយ​​ស្រួល​តែ​ម្នាក់ឯង​ ។ ក្នុង​នាម​ជា​សុ​ភាព​បុ​រស​ ត្រូវ​តែ​ធ្វើ​ឱ្យ​នាង​សប្បាយ​ចិត្ត​ ​និង​សាក​ល្បង​ជា​ថ្មី​ទៀត ។ វា​អាច​នឹង​ធ្វើឱ្យ​ខូច​ទឹក​ចិត្ត​ ប៉ុន្តែ​បើ​ធ្វើ​ដូចជា​ក្មេង​អា​យុ​២ឆ្នាំ​ធានា​ថា​ អ្នក​នឹង​គ្មាន​ឱកាស​ជា​លើក​ទី​២ទេ ។ ចំណុច​មួយ​ទៀត​​អ្នក​អាច​ធ្វើ​ឱ្យ​នាង​យល់​ថា​ ការ​ឆាប់​អស់កាម​តម្រេក​របស់​អ្នក​គឺ​មក​ពី​នាង ។​
៤-កុំ​ឆ្លេឆ្លា​និង​ស្លន់​ស្លោ​ ៖
នៅ​ពេល​ដែល​កាម​តម្រេក​របស់​អ្នក​អស់​(ទឹកកាម​បាញ់​ចេញ​ក្នុង​មួយ​ប៉​ប្រិច​ភ្នែក​)​ សូម​នៅ​​ឱ្យ​ស្ងៀម ​និង​ធ្វើ​ដូចជា​មិន​ដឹង​រឿង ។ រត់​ចូល​ទៅ​ពួ​ន​ក្នុង​បន្ទប់​ទឹក​មិន​អាច​ដោះ​ស្រាយ​អ្វី​បាន​ទេ​ ​ដ្បិត​នាង​នៅ​តែ​រង់​ចាំ​អ្នក​ ហើយ​ភាព​តក់​ស្លុត​​នេះ​នឹង​រឹតតែ​បង្ហាញ​ឱ្យ​ឃើញ​ពី​គំនិត​ឆោត​ល្ងង់​របស់​អ្នក​ ។
៥-ព្យាយាម​ពន្យល់​នាង​ឱ្យ​បាន​យល់​៖
ពាក្យ​មួយ​ឃ្លា«រឿង​នេះ​មិន​ធ្លាប់​កើត​មាន​ចំពោះ​រូបបង​ទេ​ពី​មុន​មក​» ។ ទោះ​ជា​យ៉ាង​ណា ​ក្តី​​នាង​អាច​នឹង​មិន​ជឿ​ចំពោះ​ការ​ពន្យល់​នេះ ។ តាម​ពិតទៅ​ នាង​អាច​នឹង​គិត​ថា អ្នក​កំពុង​តែ​ប្រ​កែក​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត ។
៦-កុំ​ធ្វើ​​ពុត​ថារឿង​នេះ​ពុំ​ធ្លាប់​កើត​ ៖
ការ​ធ្វើ​ពុត​មិន​មាន​កាម​តម្រេក​គឺ​ជា​រឿង​មួយ​ ប៉ុន្តែ​វា​​​អាច​នឹង​ពិ​បាក​ខ្លាំង ។ ទី​បំ​ផុត​ភស្តុ​តាង​នឹង​បង្ហាញ​តាម​ក្រោយ​ជា​មិន​ខាន​ ។ ដូច្នេះ​សូម​កុំ​ព្យាយាម​ធ្វើ​ពុត​ថា​វា​មិន​ធ្លាប់​កើត​ឱ្យ​សោះ គ្រាន់​តែ​ធ្វើ​ហាក់​ដូច​ជាមិន​ដឹង​ទៅ​បាន​ហើយ​ ។​ ជំ​នួស​មក​វិញ អ្នក​អាច​បន្ត​ការ​សប្បាយ​តាម​មធ្យោ​បាយ​​ផ្សេង ។
៧-​ប្រើ​មធ្យោ​បាយ​ផ្សេង​ជួយ​នាង​រហូត​ដល់​ត្រើយ ៖
ក្រោយ​ពី​កាម​តម្រេក​របស់​អ្នក​អស់​ភ្លាម​ៗ​ ចំណុច​សំ​ខាន់​ដែល​អ្នក​ត្រូវ​តែ​យក​​ចិត្ត​ទុក​ដាក់​នោះ​គឺ​ជួយ​បន្ត​ការ​សប្បាយ​ឱ្យ​នាង​ ។ នេះ​មាន​ន័យ​ថា អ្នក​ប្រើ​វិធី​បន្លប់​ចិត្ត​នាង​ចំពោះ​ការ​ពិត​ដែល​ថា នាគ​រាជ​របស់​អ្នក​អស់​ឫទ្ធិ​ទៅ​ហើយ​នោះ ។ នាង​នឹង​មិន​យល់​ទាស់
ប្រ​សិន​ជា​អ្នក​ប្រើ​មាត់ ដៃ​ ឬឧបករណ៍​​សិច​ ។​
៨-ការ​ព្យាយាម​ជា​ថ្មី ៖
មិន​ថា​ ដំណោះ​​ស្រាយ​​ទាំង​អម្បាល​ម៉ាន​​នេះ​អាច​ឱ្យ​អ្នក​យក​មក​ប្រើ​បាន​នៅ​ពេល​អស់​កាម​តម្រេក​ឬ​យ៉ាង​ណា​​​ទេ អ្នកខ្លួន​ឯង​​អាច​សង្គ្រោះ​ស្ថាន​ការ​ណ៍​បាន​តាម​រយៈ​ការ​ចាប់​ផ្តើម​ជា​ថ្មី ។ ប្រ​សិន​ជា​អ្នក​មិន​អាច​ចាប់​ផ្តើម​ជា​លើក​ទី​២​បាន​ទេ ត្រូវ​ធ្វើឱ្យ​ប្រា​កដ​ថា នាង​ទទួល​បាន​រាត្រី​ទឹក​ឃ្មុំ​ដ៏​ផ្អែម​ត្រ​ជាក់​តាម​វិធី​សាស្ត្រ​ផ្សេង ហើយ​ពេល​ព្រឹក​អ្នក​ត្រូវ​តែ​ផ្តល់​ការ​សប្បាយ​ឱ្យ​នាង​ម្តង​ទៀត​ដោយ​ផ្តល់​ពេល​យូរ​ជាង​លើក​ទី​១​កាលពី​យប់ ៕​