ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ទេវតា​២​ខ្នង​​អំណោយ​​លោក​រដ្ឋ​មន្ត្រី​ ស៊ុយ សែម និង​លោក​ជំទាវ​​ប្រគល់​​ជូន​ស្ត្រី​មេម៉ាយ​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ ​ផ្ទះ​​ទេវតា​​ចំនួន​​២​ខ្នង​​ធ្វើ​អំពី​​ឈើ​ប្រក់​​ស័ង្ក​សី​ក្រាល​ក្តារ​​ជញ្ជាំង​​ក្តារ​បន្តើត​ជើង​តាង​ទំហំ​៥​ម៉ែត្រ​គុណ​​៦​ម៉ែត្រ ​ជា​អំណោយ​​ដ៏ថ្លៃ​ថ្លា​​របស់​លោក​​រដ្ឋ​មន្ត្រី ស៊ុយ សែម ប្រធាន​ក្រុម​ការ​ងារ​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ចុះជួយ​ខេត្ត​ពោធិ៍​សាត់ និង​លោក​ជំទាវ

ខេត្ត​ពោធិ៍សាត់​ ៖ ​ផ្ទះ​​ទេវតា​​ចំនួន​​២​ខ្នង​​ធ្វើ​អំពី​​ឈើ​ប្រក់​​ស័ង្ក​សី​ក្រាល​ក្តារ​​ជញ្ជាំង​​ក្តារ​បន្តើត​ជើង​តាង​ទំហំ​៥​ម៉ែត្រ​គុណ​​៦​ម៉ែត្រ ​ជា​អំណោយ​​ដ៏ថ្លៃ​ថ្លា​​របស់​លោក​​រដ្ឋ​មន្ត្រី ស៊ុយ សែម ប្រធាន​ក្រុម​ការ​ងារ​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ចុះជួយ​ខេត្ត​ពោធិ៍​សាត់ និង​លោក​ជំទាវ ជា ខេង​ ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ​ហើយ​ ដើម្បី​​ជូន​ស្ត្រី​មេម៉ាយ​ត្រូវភ្លើង​​ឆេះ​ផ្ទះ​​ និង​ម្តាយរបស់​​នាង​ជា​ស្ត្រី​មេម៉ាយ​​ហើយ​ក្រីក្រ​ដូច​គ្នា។

​លោក​ស៊ុម ​លើម អនុ​ប្រធាន​ក្រុម​​ការ​ងារ​​ចុះ​ជួយ​​សង្កាត់​​ចំរើន​ផល​​បាន​ប្រាប់​​កោះ​សន្តិ​ភាព​ថា​ កាល​ពី​​ខែ​មុន​នេះ​ប្រជា​ពល​រដ្ឋ​ឈ្មោះ​ហៃ ​មុំ ​អាយុ​៣៣​ឆ្នាំ ​ជា​ស្ត្រី​មេម៉ាយ​​មានកូន​៣​​នាក់​ នៅភូមិ​ទួល​​គ្រួស សង្កាត់​​ចំរើន​​ផល ក្រុង​ពោធិ៍​សាត់ ​រវល់​ទៅ​ធ្វើ​កម្ម​ករ​សំណង់​​ដើម្បី​​យក​ប្រាក់​មក​​ចិញ្ចឹម​​កូន​ ស្រាប់តែ​​​ភ្លើង​​ឆេះ​ផ្ទះ​ហ្មត់​​គ្មាន​សល់​​អ្វីទាំង​អស់ ។ ភ្លាមៗ​​នោះ​ក្រុម​ការ​ងារ​បាន​រាយ​ការណ៍​​ជូន​ទៅថ្នាក់​លើ និង​បាន​កាសែត​កោះ​សន្តិ​ភាព​​ចុះ​ផ្សាយ​​ផង​នោះ ​​ទើប​លោក​​ជំទាវ ជា ខេង ស៊ុយ សែម ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​​​ផ្ទាល់​ ។ ដោយ​ពិនិត្យ​​ឃើញ​ជាក់​ស្តែង​​ផ្ទះ​ទាំង​មូល​ត្រូវភ្លើង​​​ឆេះ​គ្មាន​សេស​សល់​​អ្វី​ ​និង​​ម្ចាស់​ផ្ទះ​ជា​ស្ត្រី​មេម៉ាយ​កូន​៣ ក្រីក្រ​ធ្វើ​​កម្ម​ករ​សំណង់​រក​លុយ​មក​ចិញ្ចឹម​​កូន​យ៉ាង​លំបាក​​វេទនាផង​នោះ លោក​ជំទាវ​​មាន​ការ​អាណិត​​អាសូរ​ក៏​​សម្រេច​សាង​សង់​ផ្ទះ​មួយ​ខ្នង​ជូន ដើម្បី​​បាន​រស់​នៅ​ឡើង​វិញ ។
ជា​មួយ​គ្នា​​នេះ​ដោយ​ឃើញ​​ម្តាយ​របស់​​នាង​ឈ្មោះ​​មុំ នី អាយុ​​៥៩ឆ្នាំ ​ជា​ស្ត្រី​មេម៉ាយ​​ក្រីក្រ​​ផ្ទះ​បាំង​ធាង​ដួង​ដំបូល​​លេច​​​ធ្លុះ​ធ្លាយ​ សសរ​ និង​ក្តារ​​ក្រាល​ពុក​អស់​រលីង​ទៅ​ហើយ​​ក៏ជូន​មួយ​​ខ្នង​ទៀត​នៅ​ក្បែរ​​​គ្នា​ រួចបាន​ប្រគល់​​ការងារ​នេះ​ឱ្យ​ក្រុម​​ការងារ​ ​​និង​​អាជ្ញា​ធរ​មូល​ដ្ឋាន​ជួយ​ចាត់​ចែង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕