ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​​រោង​ចក្រ M.V ខេត្ត​កំពង់​ឆ្នាំង ២៣​នាក់​​ដួល​សន្លប់​ជា​លើក​ទី​២ សម្រាប់​ខែ​សីហា​

13 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​កម្ម​ករ​រោង​ចក្រ M.V ជាច្រើន​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ ខណៈ​​ដែល​ពួក​គេ​​កំពុងធ្វើ​​ការ កាល​ពីវេលា​ម៉ោង​​១០​និង​៣០​នាទីព្រឹក​​ថ្ងៃ​ទី​២១ សីហា នៅ​ក្នុង​​រោងចក្រ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​​ចឹក្សា សង្កាត់​កំពង់​ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ។

ទោះ​បី​យ៉ាង​ណា​រថយន្ត​របស់​មន្ទីរ​​ពេទ្យ​​ខេត្ត​​ចំនួន​២​គ្រឿង​បាន​​ដឹក​​បញ្ជូន​​កម្ម​ករ​ទាំង​នោះ​ចេញពី​រោង​ចក្រ​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ដើម្បី​សង្គ្រោះ​​បន្ទាន់​​ផង​ដែរ ដែល​​មាន​ចំនួន​​២​ជើង ស្មើ​៤ រថយន្ត និង​​មាន​កម្ម​ករ​ចំនួន​២២​នាក់ ។ នេះឡឺជា​ការ​ដួល​សន្លប់​​​លើក​ទី​២​ហើយ​ក្នុង​ខែ​សីហា​នេះ ​ដែល​កម្ម​ករ​​រោងចក្រ M.V ខេត្ត​កំពង់​ឆ្នាំង ​ដួល​សន្លប់​រហូត​ដល់​ជាង​​១០០​នាក់ឯណោះ ។

តាម​តួលេខ​ពិត​ប្រាកដ​គិត​ត្រឹម​ម៉ោង​​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​​ចំនួន​កម្ម​ករ​​ដែ​លបាន​ដឹក​​ចូល​ក្នុង​​មន្ទីរពេទ្យ គឺ​មាន​​ចំនួន​២២​នាក់ ។ បើ​តាម​សេច​ក្តី​​រាយ​ការណ៍​របស់​​មន្ត្រី​ប៉ូលិស​​ដែល​​បាន​ជួយ​​អន្តរាគមន៍​​ក្នុង​ហេតុ​ការណ៍​​ខាងលើ​នេះ​បាន​និយាយថា ​ចំនួន​​កម្ម​ករ​ដែល​កំពុង​សង្គ្រោះ​​ក្នុង​មន្ទីរ​ពេទ្យ​​មាន​ចំនួន​២២​នាក់ ដែល​ពួកគេ​ធ្វើ​ការ​នៅអគារ L និង​អគារ​​លេខ​៥ ។ ​ចំណែក​មូល​ហេតុ​គឺ​មិន​ខុស​ពីលើក​មុន​នោះទេ គឺឃើញ​​ម្នាក់​ដួល​​សន្លប់​អ្នក​ឯ​ទៀត​ទន់​ដៃ​​ទន់​ជើង​សន្លប់​បន្ត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕