ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វ្រិក​ខាង​ត្បូង:​ កម្មករ​រ៉ែ​មួយចំនួន​​នឹង​កាត់ទោស​​ពីបទ​សម្លាប់​មនុស្ស​​

13 ឆ្នាំ មុន

​បណ្តា​រដ្ឋ​​អាជ្ញា​​ថ្លែង​​កាលពី​ថ្ងៃ​ទី​២០ សី​ហា ​ថា ​​បាតុករ​មួយចំនួន​​ដែ​ល​ត្រូវ​ចាប់ខ្លួន​ពីបទ​ប្រើ​ហិង្សា​បង្ហូ​រឈាម​ក្នុង​​អណ្តូង​រ៉ែបា្លទីន​មួយ​នៅ​អាហ្វ្រិក​ខាង​ត្បូង ​ត្រូ​វ​ប្រឈម​មុខ​​នឹងការ​​កាត់​ទោស​ពី​បទ​សម្លាប់​​មនុស្ស​ ។បណ្តា​​មនុស្ស​ដែល​ចាប់​ខ្លួន​ជាប់​សង្ស័យ​ថា​ ប្រើ​អំពើ​ហិង្សា​ដើម្បី​តវ៉ាប្រឆាំង​នឹង​លក្ខ​ខណ្ឌ​ការ​ងារ​​អាក្រក់​នៅ​អណ្តូង​​រ៉ែ​បា្លទីន​ LONMIN DE MARIKANA ​ជាកន្លែង​​​ដែ​ល​ការប៉ះ​ទង្គិច​គ្នា​រវាង​ពួក​​កម្មករ​​រ៉ែ និង​ប៉ូលិស​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣៤​នាក់​ និងរបួស​៧៨​នាក់​ ​កាលពី​ថ្ងៃទី​១៦ សីហា ​កន្លង​មកនេះ ​។

ម្យ៉ាង​វិញ​ទៀត​​​មនុស្ស​​១០​នាក់​ត្រូវ​ស្លាប់​​ក្នុង​នោះ​មាន​​ប៉ូលិស​២នាក់​​ក្នុង​រយៈ​ពេល​​​១​សប្តាហ៍​នៃ​ជម្លោះ​រវាង​ពួក​សហជីព​កម្មករ​រ៉ែ​ដែល​ប្រជែងគ្នា ​។​សរុប​បាតុករ​២៥៩​នាក់ ​ត្រូវ​ចាប់​ខ្លួន​ក្រោយ​​ការ​ប៉ះ​ទង្គិច​គ្នា​នានា ។ ​ពួកនេះ​ត្រូវ​បាន​​នាំ​ជា​លើក​​ដំបូង​​កាលពី​ថ្ងៃទី​២០ សីហា ​ទៅ​កាន់​តុលា​ការ​​​មួយ​​ភាគ​ខាង​ជើង​​ទី​ក្រុង​ប្រេតូ​វីយ៉ា ​៕