ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហរ​កូរ៉េ​ខាង​ត្បូង​​ចំពោះ​ប្រជុំ​​​កោះ DOKDO ដែល​មាន​ជម្លោះ​ជាមួយជប៉ុន

13 ឆ្នាំ មុន

បណ្តា​មន្ត្រី​កូរ៉េ​​ខាង​ត្បូង​ថ្លែង​កាលពីថ្ងៃទី២១ សីហា ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹងបដិសេធ​សំណើផ្លូវ​ការ​ដែលគ្រោង​​ធ្វើ​ដោយ​ជប៉ុន​​ ដើម្បី​​​លើកឡើង​​ពីរឿង​ជម្លោះ​ប្រជុំ​កោះ DOKDO នៅឯតុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ​ដោយ​អះ​អាង​ថា ជំហរ​របស់កូរ៉េ​​ខាង​ត្បូង​​គឺ​ថា​ពុំ​មាន​ជម្លោះ​ដែនដី​នៅប្រជុំ​កោះ​នេះឡើយ ព្រោះ​​ជា​ដែនដី​មួយ​របស់​កូរ៉េ​ខាងត្បូង ។

​សំណើ​មាត់​ទទេ​មួយ​ត្រូវ​បាន​បដិសេធ​ភ្លាមៗ​ដោយកូរ៉េខាងត្បូងកាលពីថ្ងៃទី១៧ សីហា កន្លង​មកនេះ​ ក៏ប៉ុន្តែក្រុង​តូក្យូ ត្រូវ​បញ្ជូន​កំណត់​ហេតុ​​មួយ​ជា​​ឯកសារ​ការទូតពុំមានចុះហត្ថលេខា​ ក៏ប៉ុន្តែជាផ្លូវការ​ជាងសំណើ​តាមពាក្យ​សម្តី​ឱ្យ​ដល់​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី២១ សីហា ក្រោយ​កិច្ច​​ប្រជុំ​របស់​គណៈ​រដ្ឋ​មន្ត្រី​ ។

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់នៃក្រសួង​​ការបរ​ទេស​​កូរ៉េ​ខាង​ត្បូង​ថ្លែងថា ​ជំហរ​របស់​យើង​ច្បាស់​បំផុត​គឺ ពុំ​មានជម្លោះ​​ដែនដី​លើប្រជុំ​កោះ DOKDO ឡើយ​ ព្រោះ​វាជា​​ដែនដី​ប្រវត្តិ​សាស្ត្រ​​ និងភូមិ​សាស្ត្រ​​​របស់កូរ៉េបើ​យោងតាមច្បាប់​អន្តរ​ជាតិ ។​​​អាស្រ័យ​ហេតុនេះ យើងពុំ​មានហេតុ​ផល​ណា​មួយ​​ត្រូវទៅកាន់តុលាការ​យុត្តិធម៌​អន្ត​រជាតិ​ឡើយ ។ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២​ធ្លាក់ចុះ​ដុនដាប​ដោយ​ឆាប់រហ័ស​ក្រោយ​ទស្សនកិច្ច​​ពុំ​ធ្លាប់​​មានពីមុនមករបស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​លី ម្យុង​បាក់ នៅប្រជុំ​កោះ​ DOKDO ​កាលពី​ថ្ងៃទី១០ សីហា ​កន្លងមក​នេះ៕